
- 2022-03-28 17:45:00
- កីឡាផ្សេងៗ
ប្រជុំស៊ីហ្គេម នៅសៀមរាបផ្ដោតលើរបៀបវារៈការដាក់បញ្ចូលប្រភេទកីឡានៅ ២០២៣
- 2022-03-28 17:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំស៊ីហ្គេម នៅសៀមរាបផ្ដោតលើរបៀបវារៈការដាក់បញ្ចូលប្រភេទកីឡានៅ ២០២៣
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC ថាកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឬប្រជុំស៊ីហ្គេមនេះគឺផ្ដោតច្រើនរបៀបវារៈ ប៉ុន្តែអ្វីដែលសំខាន់បំផុតជជែកលើការដាក់បញ្ចូលប្រភេទកីឡាណាខ្លះត្រូវប្រកួតនៅ ២០២៣ និងការតៀមខ្លួន។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងក្រោយកិច្ចប្រជុំអចិន្ត្រៃយ៍កាលពីថ្ងៃទី២៤ មីនា ថាការប្រជុំនេះគឺពិនិត្យលើកិច្ចការច្រើនពាក់ព័ន្ធអំពីដំណើរការឆ្ពោះទៅកម្មវិធី ប្រជុំស៊ីហ្គេម ២០២៣ នៅខែក្រោយក្នុងខេត្តសៀមរាប។
អ្នកជំនាញខាងលើនេះ បានបញ្ជាក់អំពីរបៀបវារៈសំខាន់ៗដែលនឹងលើកយកមកជជែកក្នុងកិច្ចប្រជុំនៅសៀមរាបផងដែរ ដូចជាប្រភេទកីឡាដែលត្រូវដាក់ឲ្យលេងជាដើម ការស្នើសុំផ្សេងៗពីបណ្ដាប្រទេសចូលរួមក៏ដូចជាសំណូមពរផងដែរ។ ជាមួយគ្នានេះដែរកិច្ចប្រជុំក៏នឹងបង្ហាញអំពីដំណើរការត្រៀមខ្លួនរបស់កម្ពុជានៅ ២០២៣ ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រទេសក្នុងតំបន់រឹតតែដឹងច្បាស់ថាម្ចាស់ផ្ទះរៀបរយក្នុងការចាំទទួលភ្ញៀវមកចូលរួមប្រកួតប្រជែង និងសុំការគាំទ្រ។
កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកទី១ ឬស៊ីហ្គេម ដែលដឹកនាំកម្ពុជាក្នុងនាមជាប្រធានស៊ីហ្គេម ២០២៣ នេះនឹងធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ ខាងមុខ។ ប្រទេសនានាបង្ហាញភាពវិជ្ជមានជាច្រើនក្នុងការចង់ចូលរួមការប្រជុំនេះ៕