
- 2022-04-04 23:27:06
- កីឡាផ្សេងៗ
អាឡោះអាល័យណាស់! ក្រុមតេក្វាន់ដូ ITF ច្រៀងរួមគ្នាជូនដំណើរគ្រូកូរ៉េចាកចេញទៅ
- 2022-04-04 23:27:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាឡោះអាល័យណាស់! ក្រុមតេក្វាន់ដូ ITF ច្រៀងរួមគ្នាជូនដំណើរគ្រូកូរ៉េចាកចេញទៅ
ចន្លោះមិនឃើញ
ក្រុមតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា បានច្រៀងចម្រៀងរួចគ្នាដើម្បីជាការជូនដំណើរចំពោះការចាកចេញរបស់គ្រូកូរ៉េខាងជើង ដែលបញ្ចប់ភារកិច្ច និងត្រូវចាកចេញពីប្រទេសកម្ពុជាក្រោយចំណាយពេលអស់១៦ឆ្នាំបណ្ដុះបណ្ដាលឲ្យពួកគេមានសមត្ថភាព និងរីកចម្រើនល្បីរន្ទឺលើវិស័យក្បាច់គុននេះ។
គេមើលឃើញលើហ្វេសបុករបស់ក្រុមតេក្វាន់ដូ ITF ភាគច្រើនគឺបង្ហាញពីការដឹងគុណ នឹកស្រឡាញ់ និងមិនចង់បែកពីលោកគ្រូ RI CHOLNAM នោះទេ។ ពោលស្នាមទឹកភ្នែកមានស្ទើរគ្នាជាពិសេសការមកលាសិស្សជាលើកចុងក្រោយនៅមណ្ឌលបិទខ្ទប់ពហុកីឡដ្ឋានមរតកតេជោប៉ុន្មានថ្ងៃមុននេះ។ កីឡាករតេក្វាន់ដូ ITF និងសហព័ន្ធមួយនេះមានភាពល្បីល្បាញក្នុងកម្ពុជានៅពេលនេះ រួមទាំងមេដាយអន្តរជាតិកេរ្តិ៍ឈ្មោះលើពិភពលោក គឺជាការរួមចំណែកដ៏ធំរបស់គ្រូកូរ៉េខាងជើង RI CHOLNAM នេះតែម្ដង។
សិស្សតេក្វាន់ដូ ITF បានលើកឡើងថា ១៦ឆ្នាំដែលគ្រូជំនាញផ្នែកប្រយុទ្ធរូបនេះចំណាយពេលនៅកម្ពុជា គឺជួយច្រើនណាស់ការបង្ហាត់ម្នាក់ៗមានស្នាដៃ មានសមត្ថភាពខ្ពស់កម្រិតអន្តរជាតិ ការយកចិត្តទុកដាក់លើការប្រកួតរបស់សិស្សទាំងក្នុង និងក្រៅប្រទេស។ ជាមួយពេលវេលាចុងក្រោយនេះដែរលោក RI CHOLNAM បានមកសុំទោសសិស្សពីការស្ដីប្រដៅ ពាក្យធ្ងន់ស្រាល ផ្សេងៗពីមុនមកទាំងនេះគឺដោយសារតែលោកស្រឡាញ់ និងចង់ឲ្យគ្រប់គ្នាខ្លាំង។ មិនត្រឹមតែជាការដឹងគុណនោះទេ ពោលសិស្ស ITF ក៏បានប្រមូលថវិកាបានមួយចំនួនជូនលោកផងដែរដើម្បីប្រើប្រាស់ប្រចាំគ្រួសារ។
លោក RI CHOLNAM បញ្ចប់ភារកិច្ចនៅកម្ពុជា និងចាកចេញនៅថ្ងៃនេះហើយ។ ទស្សនាវីដេអូចម្រៀង និងការលាគ្នាចុងក្រោយរបស់ក្រុមតេក្វាន់ដូ ITF៕
វីដេអូ៖