
- 2022-04-05 23:51:20
- កីឡាផ្សេងៗ
ចូលរួមអបអរមន្ត្រីសហព័ន្ធហែលទឹកមួយរូបត្រូវអញ្ជើញធ្វើគណៈកម្មការស៊ីហ្គេម នៅវៀតណាម
- 2022-04-05 23:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមអបអរមន្ត្រីសហព័ន្ធហែលទឹកមួយរូបត្រូវអញ្ជើញធ្វើគណៈកម្មការស៊ីហ្គេម នៅវៀតណាម
ចន្លោះមិនឃើញ
លោក នាង សូរិទ្ធិយ៉ា ត្រូវបានកោះហៅអញ្ជើញចូលរួមជាមន្ត្រីគណ:កម្មការអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
នេះបើតាមការបង្ហោះលើហ្វេសបុកសហព័ន្ធខ្មែរកីឡាហែលទឹក គឺបានបញ្ជាក់ថាលោក នាង សូរិទ្ធិយ៉ា ដែលជាមន្ត្រីរបស់សហព័ន្ធត្រូវបានកោះអញ្ជើញឲ្យចូលរួមបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើឡើងនៅខែក្រោយនេះ។ នេះក៏ជាលើកទី២ ហើយសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកដែលមានមន្ត្រីគណៈកម្មការអន្តរជាតិចូលរួមកាត់ក្ដីនៃព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចុងក្រោយនេះ៕