
- 2022-04-12 20:21:43
- កីឡាផ្សេងៗ
ជោគជ័យកិច្ចប្រជុំស៊ីហ្គេមលើកទី១ កម្ពុជានឹងរៀបចំប្រជុំលើកទី២ នៅភ្នំពេញជាថ្មីទៀត
- 2022-04-12 20:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជ័យកិច្ចប្រជុំស៊ីហ្គេមលើកទី១ កម្ពុជានឹងរៀបចំប្រជុំលើកទី២ នៅភ្នំពេញជាថ្មីទៀត
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC ថាបន្ទាប់ពីប្រជុំនៅសៀមរាបរួចហើយនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឬប្រជុំស៊ីហ្គេម ជាលើកទី២ នៅខែមិថុនា នៅរាជធានីភ្នំពេញម្ដងទៀត។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាដែលបញ្ចប់ទៅប៉ុន្មានថ្ងៃមុននេះនៅសៀមរាបគឺរលូន និងទទួលបានជោគជ័យល្អ ចំពោះការទទួលបដិសណ្ឋាកិច្ចក៏ល្អប្រសើរជាងកន្លងទៅនៅប្រទេសផ្សេងៗ ការដាក់បញ្ចូលប្រភេទកីឡាទាំង ៣៩របស់កម្ពុជាក៏មិនមានអ្នកជំទាស់ ឬសួរនាំអ្វីនោះទេ។
អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា បន្ទាប់ពីចូលរួមស៊ីហ្គេម នៅវៀតណាមហើយនោះ កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះជាលើកទី២ អំឡុងខែមិថុនា នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរនឹងជជែកអំពីការកិច្ចដាក់ប្រភេទកីឡាបម្រុង និងប្រភេទកីឡាដែលបណ្ដាប្រទេសមួយចំនួនស្នើសុំបញ្ចូល និងកិច្ចការមួយចំនួនទៀត។
រំលឹកដែរថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឬប្រជុំស៊ីហ្គេមក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះគឺធ្វើឡើងរួចហើយនៅខេត្តសៀមរាប កាលពីថ្ងៃទី៨-១០ ខែមេសា ២០២២។ នេះជាកិច្ចប្រជុំលើកទី១ផងដែរសម្រាប់កម្ពុជាជាម្ចាស់ផ្ទះ៕