• 2022-04-17 19:15:40
  • កីឡា​ផ្សេង​ៗ

ឧកញ៉ា​ សៅ សេងហាក់​ ប្រាប់​ពី​ប្រយោជន៍​ហាត់ ​ហាប់គីដូ​ ១០​ឆ្នាំ​ជួយ​សុខភាព​ដូច​នេះ...

  • 2022-04-17 19:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា​ សៅ​ សេងហាក់​ ថា​រយៈពេល​ជាង​១០​ឆ្នាំ​ដែល​បាន​ហ្វឹកហាត់​កីឡា​ហាប់គីដូ​នេះ​គឺ​មាន​សារប្រយោជន៍​ច្រើន​ និង​ជួយ​ដល់​សុខភាព​ដូច​ជា​រាងកាយ​មាំមួន​ ភាព​រហ័សរហួន និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។​

ឧកញ៉ា​ សៅ​ សេងហាក់

អ្នក​ជំនួញ​ខាង​លើ​នេះ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ កីឡា​ហាប់គីដូ​ ដែល​លោក​ហ្វឹកហាត់​រយៈពេល​ ១០​ឆ្នាំ​មក​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ ជា​ពិសេស​សុភាព​រាងកាយ​តែ​ម្ដង។​ ពោល​ហ្វឹកហាត់​យូរ​ទៅ​ធ្វើ​ឲ្យ​មាន​ភាព​រហ័សរហួន​បើ​ទោះ​ជា​វ័យ​ជ្រេ​បន្តិច​ក្ដី​ រាងកាយ​ក៏​រឹងមាំ​ល្អ។​

ស្នៀតផ្សេងៗរបស់ហាប់គីដូ

ឧកញ៉ា​ សៅ​ សេងហាក់​ បន្ថែម​ទៀត​ថា​ ចំណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​ការ​ធ្វើ​​ឲ្យខ្លួន​ឯង​មាន​ទំនុក​ចិត្ត​ ជឿជាក់​លើ​ខ្លួន​ឯង​ទាំង​សុខភាព​ផ្លូវ​ចិត្ត ផ្លូវ​កាយ​ និងអាចការពារខ្លួនបានផង។​ ប្រសិន​បើ​សុខភាព​មិន​សូវ​អំណោយផល​ហើយ​ជឿជាក់​ថា​ការងារ​ក៏​មិន​សូវ​រលូន​ដូច​គ្នា។​ ដោយ​សារ​មាន​សារប្រយោជន៍​ច្រើន​បែប​នេះ​ហើយ​ទើប​លោក​ព្យាយាម​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​នេះ​ដល់​មហាជន​ផង​ដែរ។​

ស្នៀតផ្សេងៗរបស់ហាប់គីដូ

រំលឹក​ដែរ​ថា​ កីឡា​ហាប់គីដូ​ ជា​ប្រភេទ​កីឡា​មួយ​ក្នុង​ចំណោម​ប្រភេទ​កីឡា​ប្រយុទ្ធ​នានា​ដែល​កំពុង​តែ​មាន​វត្តមាន​នៅ​កម្ពុជា។​ ក្បាច់​គុន​នេះ​មាន​ដើម​កំណើត​ពី​ប្រទេស​កូរ៉េ។​ ឧកញ៉ា​ សៅ​ សេងហាក់​ បច្ចុប្បន្ន​នេះ​ជា​ប្រធាន​សហព័ន្ធ​ផង​ដែរ​ក្រោយ​មហាសន្និបាត​ឆោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា​ ២០២២​ថ្មីៗ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់