
- 2022-04-19 21:35:14
- ប្រដាល់
ស្ដាយណាស់! ម្ចាស់ខ្សែក្រវាត់ WBA Asia របស់កម្ពុជាមិនបានប្រកួតស៊ីហ្គេមខែក្រោយទេ
- 2022-04-19 21:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាយណាស់! ម្ចាស់ខ្សែក្រវាត់ WBA Asia របស់កម្ពុជាមិនបានប្រកួតស៊ីហ្គេមខែក្រោយទេ
ចន្លោះមិនឃើញ
កីឡាករខ្មែរ-អាមេរិក Eric Pen គឺមិនបានប្រកួតនៅស៊ីហ្គេម លើកទី៣១ ខែក្រោយនេះជូនកម្ពុជាទេព្រោះតែបញ្ហាទម្ងន់មិនអាចទម្លាក់ចុះមកបានខណៈសហព័ន្ធក៏មានការសោកស្ដាយផងដែរចំពោះរឿងនេះ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានឲ្យដឹងថា នៅស៊ីហ្គេម លើកទី៣១ អំឡុងខែក្រោយនេះគឺមិនមានឈ្មោះម្ចាស់ខ្សែក្រវាត់ WBA Asia ខាងលើនោះឡើយពោលដូចជម្រាបជូនគឺបញ្ហាទម្ងន់តែម្ដង។ វិញ្ញាសាទម្ងន់៩១ ដែលត្រូវលេងនេះគឺរូបគេលំបាកនិងធ្វើ គឺធ្វើមិនចុះតែម្ដងជាពិសេសអំឡុងបរិបទកូវីដ។
មួយវិញទៀតគឺគីឡូដើមរបស់ Eric Pen គឺលេង៩១បូក ដូច្នេះគឺពិបាកសម្រាប់លោកក្នុងការធ្វើទម្លាក់ចុះមក។ យ៉ាងណានៅស៊ីហ្គេម ក្នុងប្រទេសកម្ពុជា ២០២៣ គឺសហព័ន្ធនឹងដាក់ឲ្យរូបគេលេងលើវិញ្ញាសា ៩២បូក តែម្ដង ពោលឲ្យតែមានទម្ងន់ចាប់ពី ៩២ ឡើងទៅគឺប្រកួតបានហើយ ដូច្នេះជើងខ្លាំងខាងលើនៅតែមានឱកាសប្រកួតរកមេដាយជូនកម្ពុជា។
អគ្គលេខាធិការរូបនេះក៏បង្ហាញនូវការសោកស្ដាយ និងមិនមានការដាក់បន្ទុកលើខាងណាដែរ ដោយគ្រាន់តែបាត់បង់ធនធានល្អដែលជាកីឡាករមានបទពិសោធ មានសមត្ថភាពមួយរូបក្នុងស៊ីហ្គេមវៀតណាម។
រំលឹកដែរថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នេះនឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ២៣ ខែឧសភា ឆ្នាំ២០២២។ កម្ពុជានឹងបញ្ជូន ៣៣ប្រភេទកីឡាទៅចូលរួមប្រជែងមេដាយ។ ដោយឡែកប្រដាល់សកលក៏នឹងចូលរួមផងដែរ។ ប្រដាល់សកលនឹងបញ្ជូនកីឡាករ កីឡាការិនី ៨រូប៕