
- 2022-04-21 23:23:05
- កីឡាផ្សេងៗ
CAMSOC កិច្ចប្រជុំព្រឹកមិញផ្ដោតសំខាន់លើទីលានប្រកួតនៅ ២០២៣ និងការសាងសង់
- 2022-04-21 23:23:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC កិច្ចប្រជុំព្រឹកមិញផ្ដោតសំខាន់លើទីលានប្រកួតនៅ ២០២៣ និងការសាងសង់
ចន្លោះមិនឃើញ
កិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ CAMSOC ព្រឹកមិញនេះគឺផ្ដោតសំខាន់ៗលើរឿងទីលានប្រកួត និងការសាងសង់តែម្ដង ពោលចាត់ចែងតាមលក្ខណៈប្រភេទកីឡាណាដែលនឹងត្រូវប្រកួតនៅទីណា និងរៀបចំយ៉ាងដូចម្ដេច។
ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើងថា កិច្ចប្រជុំនេះគឺជជែកលើរឿងទីលានតាមប្រភេទកីឡាដែលនឹងត្រូវប្រកួតនៅស៊ីហ្គេម ២០២៣ និងជាកិច្ចប្រជុំបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះពីកិច្ចប្រជុំនៅសៀមរាបអំពីការបញ្ចូលប្រភេទកីឡាជាមួយបណ្ដាប្រទេសនានារួចហើយនោះ។
អ្នកជំនាញកីឡារូបនេះបន្ថែមទៀតថា ឯកឧត្ដម ថោង ខុន ប្រធានកិច្ចប្រជុំសង្កត់ធ្ងន់ថាមិនមានពេលវេលាច្រើនទៀតទេ ដូច្នេះត្រូវពិនិត្យភាពជាក់លាក់រឿងទីលាន។ ក្នុងនោះដែរទីលានណានៅទីណា សំណង់រឹងសាងសងរួច ឬនៅ ទីលាននោះជារបស់ខាងណា និងត្រូវស្នើសុំត្រៀមយ៉ាងណាដើម្បីឲ្យរួចរាល់មុនព្រឹត្តិការណ៍មកដល់។
ជាមួយគ្នានោះដែរ CAMSOC ក៏នឹងបង្កើតក្រុមអាត់ហុកពិសេសមួយផងដែរដើម្បីធ្វើការផ្ទាល់ជាមួយគណៈកម្មការទីលាន ជាមួយប្រធានផ្នែករបស់សហព័ន្ធ និងម្ចាស់ទីតាំងផ្សេងៗចាប់ផ្ដើមវេលាបន្តបន្ទាប់យ៉ាងណា និងត្រូវសម្រួលការងារ ឬបញ្ហាយ៉ាងដូចម្ដេចជាដើម។
បញ្ជាក់ដែរថា កិច្ចប្រជុំរបស់ CAMSOC ឬគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នេះធ្វើឡើងកាលពីព្រឹកមិញនៅទីស្នាក់ការ NOCC។ នៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២៕