
- 2022-04-25 00:54:52
- កីឡាផ្សេងៗ
NOCC ៖ សហព័ន្ធជាតិសូមរៀបចំខ្លួនព្រោះកៀកថ្ងៃទៅស៊ីហ្គេមវៀតណាម
- 2022-04-25 00:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC ៖ សហព័ន្ធជាតិសូមរៀបចំខ្លួនព្រោះកៀកថ្ងៃទៅស៊ីហ្គេមវៀតណាម
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថាសហព័ន្ធកីឡាជាតិនានាត្រូវរៀបចំខ្លួនឲ្យបានល្អ ព្រោះមានការងារច្រើន និងកៀកដល់ពេលទៅស៊ីហ្គេម នៅប្រទេសវៀតណាមប៉ុន្មានខាងមុខនេះហើយ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានក្រើនរំលឹកដល់សហព័ន្ធជាតិនានាត្រូវរៀបចំខ្លួនឲ្យបានល្អ ជាពិសេសការត្រៀមជួបជាមួយ សម្ដេចតេជោ ថ្ងៃទី២៨ និងការត្រៀមផ្សេងទៀតៗដើម្បីចេញទៅប្រទេសវៀតណាមរយៈពេលយ៉ាងខ្លីខាងមុខនេះ។
អ្នកជំនាញខាងលើបន្ថែមទៀតថា មានសហព័ន្ធខ្លះនឹងត្រូវចេញទៅមុនគេ ដូច្នេះត្រូវពិនិត្យរៀបចំឲ្យបានល្អត្រឹមត្រូវ។ នៅដើមសប្ដាហ៍នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងធ្វើការប្រជុំផ្សព្វផ្សាយលំអិតអំពីប្រភេទកីឡាណាត្រូវចេញទៅថ្ងៃណា កីឡាណាត្រូវប្រកួតនៅកន្លែងណាជាដើម។
រំលឹកដែរថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ២៣ ខែឧសភា ឆ្នាំ២០២២។ កម្ពុជានឹងបញ្ជូនអត្តពលិក ៣២ប្រភេទកីឡាទៅចូលរួមប្រជែងមេដាយ។ សម្រាប់បាល់ទាត់ និង Kick Boxing នឹងចេញទៅប្រកួតមុនគេ៕