
- 2022-05-09 19:26:32
- កីឡាផ្សេងៗ
សហព័ន្ធប៉េតង់៖ កម្មវិធីជើងឯកពិភពលោកនៅដាណឺម៉ាកជាការផ្ដល់ឱកាសដល់យុវជន
- 2022-05-09 19:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប៉េតង់៖ កម្មវិធីជើងឯកពិភពលោកនៅដាណឺម៉ាកជាការផ្ដល់ឱកាសដល់យុវជន
ចន្លោះមិនឃើញ
ការប្រកួតជើងឯកពិភពលោក នៅប្រទេសដាណឺម៉ាកនេះសហព័ន្ធផ្ដល់ឱកាសដល់យុវជនបានទៅប្រកួតសន្សំបទពិសោធ ពង្រឹងសមត្ថភាពដើម្បីជាកម្លាំងស្នូលបន្តពីរៀមច្បងនៅពេលអនាគតខាងមុខ។
លោក ហ៊ឹម ខេមរា ប្រតិភូដឹកនាំកីឡាបានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកពិភពលោកធ្វើឡើងនៅប្រទេសដាណឹម៉ាកលើកនេះ កម្ពុជាបញ្ជូនកីឡាករ កីឡាការិនីចំនួន៤នាក់ លេងលើ៥វិញ្ញាសា។ ដោយសារតែចំពេលប្រកួតស៊ីហ្គេមផងនោះទើបសហព័ន្ធបែងចែកកីឡាករ កីឡាការិនីទៅប្រជែងតាមជាក់ស្ដែង។
ប្រតិភូខាងលើនេះបន្ថែមទៀតថា ចំពោះការដាក់យុវជនច្រើនទៅប្រកួតនៅដាណឺម៉ាកនេះក៏ជាការផ្ដល់ឱកាសល្អមួយសម្រាប់ពួកគេស្វែងយល់ពីការប្រកួត ដកស្រង់បច្ចេកទេសដៃគូ ពង្រឹងបទពិសោធដើម្បីត្រៀមបន្តពីរៀមច្បងៗដែលធ្លាប់មានស្នាដៃជាដើម។
រំលឹកដែរថា សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី ៤រូបទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសដាណឺម៉ាក។ ពួកគេនឹងលេងលើ៥វិញ្ញាសារួមមាន ១ទល់១ បុរស ១ទល់១ នារី ២ទល់២ បុរស ២ទល់២ នារី និងវិញ្ញាសាចម្រុះ។ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ១៥ ឧសភា។ ក្រុមប៉េតង់របស់កម្ពុជាបានចាក់ចេញតាំងពីថ្ងៃទី៨ ឧសភា ២០២២៕