
- 2022-05-14 22:15:54
- កីឡាផ្សេងៗ
បងប្អូនកុំភ្លេចគាំទ្រក្រុមប៉េតង់ រសៀលនេះប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតហើយ
- 2022-05-14 22:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្អូនកុំភ្លេចគាំទ្រក្រុមប៉េតង់ រសៀលនេះប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតហើយ
ចន្លោះមិនឃើញ
ក្រុមប៉េតង់កម្ពុជា វិញ្ញាសា ២ទល់២ បុរស-នារី បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រូវប្រកួតជាថ្មីនៅរសៀលថ្ងៃនេះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម។
នេះបើតាមការឲ្យដឹងពីកញ្ញា គីន សំណាង អគ្គលេខាធិការរងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា ក្រុមប៉េតង់គឺឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយលើវិញ្ញាសា ២ទល់២ ទាំងបុរស និងនារី។ ខណៈវគ្គនេះគឺមានន័យថាកម្ពុជាកក់មេដាយសំរឹទ្ធ២គ្រឿងជាស្រេច ប្រសិនបើឈ្នះនៅរសៀលនេះទៀតនឹងបន្តឡើងដណ្ដើមមេដាយមាសតែម្ដង។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺកម្ពុជាប៉ះ
វិញ្ញាសា បុរស ២នាក់ ទល់ ២នាក់
កម្ពុជា VS ឡាវ
វិញ្ញាសា នារី ២នាក់ ទល់ ២នាក់
កម្ពុជា VS វៀតណាម
បញ្ជាក់ដែរថា សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បញ្ជូនកីឡាករ កីឡាការិនី១៩រូប លេងលើ៨វិញ្ញាសាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាមនេះ។ នៅពេលនេះគឺប្រកួតបាន៤វិញ្ញសាហើយគឺ វាយយកពិន្ទុ បុរស-នារី និង ២ទល់២ បុរស-នារី។ សរុបមេដាយគឺឈ្នះបានសំរឹទ្ធ២គ្រឿង(វាយយកពិន្ទុ) ចំណែក ២ទល់២ បុរស-នារីកំពុងដំណើរការប្រកួត។ ការប្រកួតរសៀលនេះ SABAY នឹងផ្សាយផ្ទាល់ជូនប្រិយមិត្តទស្សនាចាប់ពីម៉ោង ១កន្លះតទៅ៕