
- 2022-05-16 00:00:44
- កីឡាផ្សេងៗ
យឹម សុភ័ណ្ឌ៖ វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសម្សិលមិញយើងភ្លាត់បន្តិចធ្វើឲ្យចាញ់តែម្ដង
- 2022-05-16 00:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យឹម សុភ័ណ្ឌ៖ វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសម្សិលមិញយើងភ្លាត់បន្តិចធ្វើឲ្យចាញ់តែម្ដង
ចន្លោះមិនឃើញ
កីឡាករ យឹម សុភ័ណ្ឌ ដោយភ្លាត់មួយសេវាជាហេតុធ្វើឲ្យខាងក្រុមថៃ វាយសង្គ្រុបយកពិន្ទុឈ្នះតែម្ដងនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសម្សិលមិញនេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១។
យឹម សុភ័ណ្ឌ បានឲ្យដឹងថា ចំពោះសមត្ថភាពក្រុមកម្ពុជា និងថៃលើវិញ្ញាសា ២ទល់២ នេះគឺប្រហាក់ប្រហែលគ្នានោះទេ។ ចំពោះការចាញ់នេះគឺដោយខាងកម្ពុជាមានការភ្លាត់មួយសេវា ជាហេតុធ្វើឲ្យខាងថៃសម្រុកយកពិន្ទុដើម្បីឈ្នះតែម្ដង។
កីឡាករប៉េតង់រូបនេះនឹងខំប្រឹងបន្ថែមទៀតដើម្បីស្វែងរកជ័យជម្នះ ឬមេដាយជូនកម្ពុជាទៀតនៅព្រឹត្តិការណ៍សំខាន់ៗជាពិសេសនៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលធ្វើជាម្ចាស់ផ្ទះជាដើម។ លោកក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់ដែលបានផ្ដល់កម្លាំងចិត្តជូនក្រុមប៉េតង់រហូតមក។
រំលឹកដែរថា ម្សិលមិញនេះក្រុមប៉េតង់វិញ្ញាសា ២ទល់២ បុរសគឺចាញ់ក្រុមថៃ ដោយលទ្ធផល ៨-១៣ ទទួលបានមេដាយប្រាក់ស៊ីហ្គេម។ ដោយឡែកវិញ្ញាសា ២ទល់២ ផ្នែកនារី គឺកម្ពុជាទទួលបានមេដាយសំរឹទ្ធផងដែរ។ ថ្ងៃគឺផ្នែកកីឡាប៉េតង់កំពុងដំណើរការប្រកួតលើវិញ្ញាសាចម្រុះផងដែរ៕