
- 2022-05-16 05:01:54
- កីឡាផ្សេងៗ
សហព័ន្ធទោចក្រយាន៖ ការប្រកួតថ្ងៃទី១ Mountain Bike កីឡាករមានសមត្ថភាពរីកចម្រើនខ្លាំង
- 2022-05-16 05:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធទោចក្រយាន៖ ការប្រកួតថ្ងៃទី១ Mountain Bike កីឡាករមានសមត្ថភាពរីកចម្រើនខ្លាំង
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធទោចក្រយាន ថាការប្រកួត Mountain Bike បុរស និងនារីគឺបញ្ចប់ហើយ យ៉ាងណាសង្កេតឃើញក្រុមកីឡាករ កីឡាការិនីខ្មែរមានការរីកចម្រើន បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសចូលរួម។
លោក នូ ចំរើន បានឲ្យដឹងថា ផ្នែក Mountain Bike នារីប្រកួតកាលពីព្រឹកមិញហើយ គឺមាននារី២រូប ចំណែកផ្នែកបុរសប្រកួតពេលរសៀលមាន ៣រូប។ យ៉ាងណាចំពោះការប្រកួតនេះដែរគឺលោកមើលឃើញថាផ្នែកកីឡាករមានការរីកចម្រើនខ្លាំងទាំងបច្ចេកទេស និងកម្លាំង។ បើទោះចាញ់មែនប៉ុន្តែកីឡាករគឺស្ថិតនៅក្នុងហ្វូងអ្នកជាប់ចំណាត់ថ្នាក់ មិនដាច់ពីគេ ឬនៅក្នុងចំណោមអ្នកខ្សោយៗនោះឡើយ។ ប្រទេសដែលចូលរួមគឺមានការសរសើរ និងមានការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់ក្រុមកម្ពុជា។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ស្ថានភាពផ្លូវប្រកួតនៅវៀតណាមលើវិញ្ញាសា Mountain Bike នេះគឺមានការលំបាក និងខុសមុនៗ ដូចជាចោទខ្លាំងពេក និងរអិលទៀតផង។ មួយវិញទៀតស្ថានភាពផ្លូវនេះត្រូវប្រើកម្លាំងខ្លាំង ប្រើកម្លាំងសុទ្ធជាជាងប្រើប្រាស់បច្ចេកទេស។
រំលឹកដែរថា ស្អែកព្រឹកគឺមានការប្រកួតមួយវិញ្ញាសាទៀតលើផ្នែក Mountain Bike នេះទើបបញ្ចប់តែម្ដង។ ចំពោះផ្នែកMountain Bike គឺសហព័ន្ធទោចក្រយានបញ្ជូនកីឡាករ ៣រូប និងកីឡាការិនី២រូបដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម។ ផ្នែកកង់គកគឺប្រណាំងនៅថ្ងៃទី១៩ ដល់ ២២ ខែឧសភា ២០២២៕