
- 2022-05-17 07:07:54
- កីឡាផ្សេងៗ
ស៊ីហ្គេវៀតណាម៖ ប្រណាំងកង់ភ្នំមិនឈ្នះមែន ប៉ុន្តែបណ្ដាប្រទេសចូលរួមថានឹងខ្លាំងនៅពេលខាងមុខ
- 2022-05-17 07:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេវៀតណាម៖ ប្រណាំងកង់ភ្នំមិនឈ្នះមែន ប៉ុន្តែបណ្ដាប្រទេសចូលរួមថានឹងខ្លាំងនៅពេលខាងមុខ
ចន្លោះមិនឃើញ
គ្រូបង្វឹកជម្រើសជាតិទោចក្រយាន ថាការប្រកួតស៊ីហ្គេម ២ថ្ងៃនៅវៀតណាមនេះទោះមិនឈ្នះមេដាយមែន ប៉ុន្តែមើលពីសមត្ថភាពមានការរីកចម្រើន និងមានការភ្ញាក់ផ្អើលដល់ប្រទេសនានាសរសើរថាល្អ។
លោក អ៊ុច សុខវិបុល គ្រូបង្វឹកជម្រើសជាតិទោចក្រយានបានឲ្យដឹងថា ការប្រកួតកង់ភ្នំមានរយៈពេល២ថ្ងៃនេះគឺបានបញ្ចប់ទៅហើយព្រឹកមិញនេះ។ ចំពោះអ្វីដែលលោកសង្កេតឃើញនេះក្រុមកីឡាករ កីឡាការិនីកម្ពុជាមានសមត្ថភាពរីកចម្រើនទាំងអ្នកចាស់ និងអ្នកថ្មីៗដែលទើបមកលេង។
គ្រូជំនាញរូបនេះបន្ថែមទៀតថា បណ្ដាប្រទេសចូលរួមគឺគេភ្ញាក់ផ្អើលខ្លាំងចំពោះក្រុមកម្ពុជាទាំងកីឡាករ កីឡាការិនីដែលជាក្មេងៗទេ ប៉ុន្តែប្រកួតបានល្អ អាចឈរនៅក្នុងចំណោមអ្នកជាប់លេខជាដើម។ នៅថ្ងៃអនាគតខាងមុខកម្ពុជានឹងក្លាយជាក្រុមខ្លាំង និងប្រជែងមេដាយមិនខានតាមរយៈកីឡាករក្មេងៗទាំងនេះ។
រំលឹកដែរថា សហព័ន្ធទោចក្រយានបានបញ្ជូនកីឡាករ កីឡាការិនី២ក្រុមទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាម។ ទី១ ក្រុមកង់ភ្នំ ឬ Mountain Bike មានចំនួន៤នាក់គឺបានប្រកួតចប់ហើយនៅព្រឹកមិញ ចំពោះលទ្ធផលផ្នែកបុរស ស្ថិតចំណាត់ថ្នាក់លេខ ៥-៦។ ចំណោះផ្នែកកង់គកគឺនឹងប្រកួតនៅថ្ងៃទី២០ ឧសភា ២០២២ ប៉ុន្មានថ្ងៃខាងមុខនេះ៕