
- 2022-06-02 20:37:45
- កីឡាផ្សេងៗ
ពាន World Cup ពេលមកដល់កម្ពុជាអ្នកគាំទ្រអាចថតរូបបានលុះត្រាតែ...
- 2022-06-02 20:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន World Cup ពេលមកដល់កម្ពុជាអ្នកគាំទ្រអាចថតរូបបានលុះត្រាតែ...
ចន្លោះមិនឃើញ
តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថាសម្រាប់អ្នកគាំទ្រ ពេលពាន World Cup មកដល់កម្ពុជាប្រសិនចង់ទស្សនាអាចទៅពហុកីឡដ្ឋានមរតកតេជោ ប៉ុន្តែបើចង់ថតរូបអាចចុះឈ្មោះជាមួយខាងក្រុមហ៊ុនកូកា ជាមុនសិនទើបអនុញ្ញាត។
ឯកឧត្ដម វ៉ាត់់ ចំរើន បានឲ្យដឹងថា កម្ពុជានឹងរៀបចំធ្វើពិធីឲ្យគគ្រឹកគគ្រេងក្នុងការទទួលស្វាគមន៍ចំពោះការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក World Cup នេះ រួមនិងសន្តិសុខសណ្ដាប់ធ្នាប់ផងដែរនៅថ្ងៃទី១៥ មិថុនា ។
អ្នកជំនាញផ្នែកកីឡាខាងលើបន្ថែមទៀតថា ពានរង្វាន់ World Cup នេះបន្ទាប់ពីធ្វើពិធីទទួល និងដង្ហែដោយសម្ដេចតេជោហើយនោះ គឺនឹងមានដាក់បង្ហាញនៅពហុកីឡដ្ឋានមរតកតេជោ។ អ្នកដែលចង់ទៅទស្សនាអាចអញ្ជើញទៅបាន ប៉ុន្តែអ្នកចង់ថតរូបជាមួយត្រូវចុះឈ្មោះជាមុនសិនជាមួយខាងក្រុមហ៊ុនកូកា បើមិនដូច្នេះទេគឺមិនអនុញ្ញាតឡើយ។
បញ្ជាក់ដែរថា កម្ពុជាជាប្រទេសចុងក្រោយទី២១ នៃដំណើរគោចរពានរង្វាន់ World Cup មុនទៅដល់ទីក្រុងដូហា ប្រទេសកាតា។ ការប្រកួតបាល់ទាត់ពិភពលោក ឬ World Cup នេះនឹងធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី២១ វិច្ឆិកា ដល់ ១៨ ខែធ្នូ ឆ្នាំ២០២២៕