
- 2022-06-03 00:56:20
- ប្រដាល់
អេ អាំម៉ារីន ភូថង វិលចូលសង្វៀនគុនខ្មែរវិញហើយបន្ទាប់ពីបញ្ចប់ភារកិច្ចស៊ីហ្គេម
- 2022-06-03 00:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ អាំម៉ារីន ភូថង វិលចូលសង្វៀនគុនខ្មែរវិញហើយបន្ទាប់ពីបញ្ចប់ភារកិច្ចស៊ីហ្គេម
ចន្លោះមិនឃើញ
កីឡាករកម្ពស់ខ្ពស់ អេ អាំម៉ារីនភូថង ដែលជាកូនប្រុសរបស់ អេ ភូថង បានវិលចូលសង្វៀនគុនខ្មែរវិញហើយ និងត្រូវប៉ះកីឡាករថៃ ល្ងាចនេះនៅបាយ័ន។
បន្ទាប់ពីបាត់មុខមួយរយៈធំព្រោះប្រមូលផ្ដុំហ្វឹកហាត់កីឡាវ៉ូវីណាមសម្រាប់ប្រកួតស៊ីហ្គេមកន្លងមក ឥលូវកីឡាករ អេ អាំម៉ារីនភូថង បានវិលចូលសង្វៀនគុនខ្មែរវិញហើយ។ នៅលើបណ្ដាញសង្គមគេឃើញកូនប្រុសលោក អេ ភូថង ចាប់ផ្ដើមហ្វឹកហាត់ជាច្រើនថ្ងៃមកហើយ។
ល្ងាចនេះផងដែរ អេ អាំម៉ារីនភូថង នឹងត្រូវប្រកួតជាមួយកីឡាករថៃ ឡែមផាត លើសង្វៀនគូបូតារបស់ទូរទស្សន៍បាយ័ន។ ដែលនេះជាការបង្ហាញមុខដំបូងបន្ទាប់ពីបញ្ចប់ភារកិច្ចស៊ីហ្គេមឯវៀតណាម។ បើតាមការឲ្យដឹងកូនប្រុសលោក អេ ភូថង អាចនឹងឈប់ពីកីឡាវ៉ូវីណាម។
រំលឹកដែរថា កន្លងទៅប៉ុន្មានឆ្នាំនេះ អេ អាំម៉ារីនភូថង គឺជាកីឡាករជម្រើសជាតិកីឡាវ៉ូវីណាម និងបានប្រកួតប្រភេទកីឡាខាងលើជាបន្តបន្ទាប់ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលទើបបញ្ចប់ទៅនេះ៕