
- 2022-06-13 23:32:23
- កីឡាផ្សេងៗ
អ៊ែមណាស់! អ្នកចុះឈ្មោះជិះកង់អត់អស់លុយទេ និងមានអាហារ៣ពេលទៀតផង
- 2022-06-13 23:32:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ែមណាស់! អ្នកចុះឈ្មោះជិះកង់អត់អស់លុយទេ និងមានអាហារ៣ពេលទៀតផង
ចន្លោះមិនឃើញ
រួសរាន់ឡើងពេលវេលាកាន់តែកៀកហើយ សម្រាប់អ្នកចង់ចូលរួមជិះកង់លេងកម្សាន្តភ្នំពេញ ស្រុកមេមត់ ត្បូងឃ្មុំ អាចចុះឈ្មោះបានមិនគិតប្រាក់នោះទេ និងមានអាហារ៣ពេលជូនអ្នកចូលរួម។
នេះបើតាមលោក នូ ចំរើន ពេលវេលាជិះកាន់តែជិតដល់ហើយ ខណៈពេលនេះក៏នៅតែរង់ចាំទទួលអ្នកមកចុះឈ្មោះផងដែរ។ ចំនួនកំណត់គឺខ្ទង់ ៤៥០នាក់ ហើយឥលូវនេះមានអ្នកចុះឈ្មោះបានប្រហែលជាង ២០០នាក់។ ដូច្នេះអ្នកចង់ចូលរួមសូមប្រញាប់បន្លិចដើម្បីគណៈកម្មការរៀបចំងាយស្រួលរៀបចំជូនដូចជាអាវអនុស្សាវរីយ៍ជាដើម។
ការចុះឈ្មោះមិនមានតម្រូវបង់ប្រាក់អ្វីនោះទេ ពោលមានកាតចាក់វ៉ាក់សាំង អត្តសញ្ញាណប័ណ្ណគឺបានហើយ។ ចំពោះការហូបចុក និងការដឹកជញ្ជូនកង់ជាបន្ទុករបស់គណៈកម្មការរៀបចំ។ កម្មវិធីជិះកង់នេះគឺ អបអរសាទររំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ ព្រឹត្តិការណ៍ជិះកង់អបអរនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមិថុនា ២០២២។
សម្រាប់អ្នកស្នេហាវិស័យជិះកង់អាចទាក់ទងចុះឈ្មោះបាននៅសហព័ន្ធកីឡាទោចក្រយាន ជាន់ទី៣ ឯទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឬតាមលេខ 089 623 080៕