
- 2022-07-03 20:09:49
- កីឡាផ្សេងៗ
សហព័ន្ធចំបាប់៖ អាណត្តិថ្មីនេះនឹងជំរុញខ្លាំងដល់ការហ្វឹកហាត់ត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣
- 2022-07-03 20:09:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធចំបាប់៖ អាណត្តិថ្មីនេះនឹងជំរុញខ្លាំងដល់ការហ្វឹកហាត់ត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
សហព័ន្ធកីឡាចំបាប់កម្ពុជា សម្រាប់អាណត្តិថ្មីនេះសហព័ន្ធមានផែនការច្រើនលើការហ្វឹកហាត់ និងការចេញទៅប្រកួតដើម្បីជំរុញបង្កើនសមត្ថភាពកីឡាករ កីឡាការិនី ឲ្យកាន់តែល្អត្រៀមឆ្ពោះទៅស៊ីហ្គេមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធបានឲ្យដឹងថា ចំពោះទិសដៅអាណត្តិថ្មីនេះគឺសហព័ន្ធផ្ដោតខ្លាំងលើការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសច្រើន។ ក្នុងនោះមាន ១៦នាក់ត្រូវហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន និងកីឡាករប្រមាណ ១០នាក់ទៀតនឹងទៅហាត់នៅប្រទេសអ៊ីរ៉ង់ផងដែរ។ ក្រៅតែចេញទៅហាត់ហើយនោះក៏មានកម្មវិធីប្រកួតកម្រិតអន្តរជាតិច្រើនកម្មវិធីទៀត។
អនុប្រធានសហព័ន្ធរូបនេះបញ្ជាក់ទៀតថា ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ឬការហាត់ជាមួយកីឡាករបរទេសខ្លាំងៗគឺមានសារសំខាន់ខ្លាំងណាស់ ពោលសមត្ថភាពមានការរីកចម្រើន និងអាចទទួលបានបទពិសោធល្អៗបង្កើនសមត្ថភាព។ ដែលទាំងនេះនឹងធ្វើឲ្យក្រុមចំបាប់អាចត្រៀមខ្លួនបានល្អ និងឆ្ពោះទៅភាពជោគជ័យនៅស៊ីហ្គេម ២០២៣។
រំលឹកដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងលើកទិសដៅអាណត្តិថ្មី ឆ្នាំ២០២១-២០២៥។ អាណត្តិថ្មីនេះឯកឧត្ដម វ៉ាត់ ចំរើន នៅជាប្រធានដដែល លោក ខេស៊ី បាណេត អនុប្រធាន និង កញ្ញា កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធ៕