
- 2022-07-03 22:25:44
- ប្រដាល់
ទួន ប៉េ៖ ប្រកួតយប់មិញលទ្ធផលយ៉ាងណាសម្រេចលើចៅក្រម បើឲ្យខ្លួនចាញ់ក៏ព្រមទទួល
- 2022-07-03 22:25:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទួន ប៉េ៖ ប្រកួតយប់មិញលទ្ធផលយ៉ាងណាសម្រេចលើចៅក្រម បើឲ្យខ្លួនចាញ់ក៏ព្រមទទួល
ចន្លោះមិនឃើញ
កីឡាករចាស់វស្សារបស់ថៃ ទួន ប៉េ ចំពោះលទ្ធផលឈ្នះ ពេជ្រ សម្បត្តិ យប់មិញគឺសម្រេចលើចៅក្រម អាជ្ញាកណ្ដាល បើទោះឲ្យចាញ់ក៏ខ្លួននៅតែទទួលយកមិនប្រកែកទេ។
កីឡាករថៃខាងលើនេះបានឲ្យដឹងក្រោយចប់ការប្រកួតយប់មិញថា លទ្ធផលចាញ់ឈ្នះគឺសម្រេចលើចៅក្រម អាជ្ញាកណ្ដាល បើទោះជាសម្រេចឲ្យខ្លួនចាញ់ក៏ទទួលយក ព្រោះអ្នកកាត់សេចក្ដីទៅហើយ។ ដូច្នេះបើយប់មិញសម្រេចឲ្យចាញ់ ពេជ្រ សម្បត្តិ ក៏មិនប្រកែកអ្វីដែរគឺមានតែទទួលយកធម្មតា។
ប៉ុន្តែបើតាមការយល់ឃើញរបស់ខ្លួនយប់មិញគឺសមនិងឈ្នះ ព្រោះវ៉ៃបានពិន្ទុច្រើនសឹងតែគ្រប់ទឹក។ មួយវិញទៀតមនុស្ស ១០០នាក់គឺហេតុផលក៏ ១០០ដូចគ្នា ប៉ុន្តែយប់មិញគឺស្រេចលើគណៈកម្មការបើសម្រេចឲ្យខ្លួនចាញ់ក៏ចាញ់ទៅនៅតែទទួលយក ព្រោះចាញ់ឈ្នះគឺកីឡា។
ទួន ប៉េ សរសើរពីសមត្ថភាពរបស់ ពេជ្រ សម្បត្តិ ថាវ៉ៃល្អ មានកណ្ដាប់ដៃ និងកែង។ យ៉ាងណាមុនការប្រកួតនេះខ្លួនក៏បានហ្វឹកហាត់ត្រៀម និងកែក្បាច់ថ្មីសម្រាប់ប៉ះជាមួយ ពេជ្រ សម្បត្តិ ផងដែរ។
ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាប៉ាវ របស់សង្វៀនបាយ័ន យប់មិញនេះគឺ ពេជ្រ សម្បត្តិ ចាញ់ពិន្ទុ ទួន ប៉េ ចំណែកមួយគូទៀតគឺខាងថៃ ឈ្នះពិន្ទុដោយស្វ័យប្រវត្តិ៕
វីដេអូសម្ភាស ទួន ប៉េ៖