
- 2022-07-04 01:17:19
- ប្រដាល់
កីឡាករ ប៊ូខាវ៖ ខានវ៉ៃ៣ឆ្នាំ ប៉ុន្តែប្ដេជ្ញានឹងធ្វើឲ្យបានល្អមិនឲ្យអ្នកគាំទ្រខកចិត្តទេ
- 2022-07-04 01:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ ប៊ូខាវ៖ ខានវ៉ៃ៣ឆ្នាំ ប៉ុន្តែប្ដេជ្ញានឹងធ្វើឲ្យបានល្អមិនឲ្យអ្នកគាំទ្រខកចិត្តទេ
ចន្លោះមិនឃើញ
អ្នកប្រដាល់លំដាប់ពិភពលោក ប៊ូខាវ ម្សិលមិញនេះបានមកដល់កម្ពុជាហើយ និងបានប្ដេជ្ញាចិត្តប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយថ្ងៃទី៦ ខែកក្កដា ២០២២នេះ។
អ្នកប្រដាល់ល្បីឈ្មោះរបស់ថៃខាងលើនេះបានឲ្យដឹងថា រូបគេមិនបានប្រកួតប្រហែល៣ឆ្នាំមកហើយគិតមកដល់ពេលនេះ។ ប៉ុន្តែរូបគេក៏បានហ្វឹកហាត់ត្រៀមជាបន្តបន្ទាប់មកដែរដើម្បីត្រៀមការប្រកួតផ្សេងៗ។
ប៊ូខាវ ប្រាប់ទៀតថា កម្មវិធី សង្វៀនគុនខ្មែរជើងឯកពិភពលោក (World Fight) ដែលរៀបចំនៅកម្ពុជានេះគឺធំ និងធ្វើឲ្យខ្លួនមានអារម្មណ៍រំភើប អស្ចារ្យសម្រាប់វត្តមានក្នុងការប្រកួតមួយនេះ។ អ្នកប្រដាល់ល្បីឈ្មោះរូបនេះ បញ្ជាក់ថាបើទោះជាខកខានប្រកួតយូរ តែខ្លួននឹងប្រឹងប្រែងរក្សាបច្ចេកទេសតិចនិកឲ្យល្អដដែល និងសន្យាថាមិនឲ្យអ្នកគាំទ្រ អ្នកចាំមើលខកបំណងនោះឡើយ។
បញ្ជាក់ថា កម្មវិធីប្រដាល់ដែលរៀបចំដោយក្រុមហ៊ុន PTT Cambodia និងគោជល់ នេះនឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ទី១ របស់ខ្លួននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៥ល្ងាចតទៅ និងផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័ន៕