
- 2022-07-05 06:53:58
- ប្រដាល់
ជើងខ្លាំង បឺត សង្ឃឹម៖ ខ្ញុំត្រៀមច្រើនសប្ដាហ៍ហើយសម្រាប់ World Fight ស្អែកនេះ
- 2022-07-05 06:53:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំង បឺត សង្ឃឹម៖ ខ្ញុំត្រៀមច្រើនសប្ដាហ៍ហើយសម្រាប់ World Fight ស្អែកនេះ
ចន្លោះមិនឃើញ
កីឡាករល្បីឈ្មោះរបស់កម្ពុជា បឺត សង្ឃឹម បញ្ជាក់ថារូបគេបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត World Fight ស្អែកនេះនៅពហុកីឡដ្ឋានមរតកតេជោ។
ជើងខ្លាំងជម្រើសជាតិរបស់កម្ពុជា បឺត សង្ឃឹម បានឲ្យដឹងក្រោយថ្លឹងទម្ងន់ព្រឹកមិញនេះថា រូបគេបានចំណាយពេលហ្វឹកហាត់ត្រៀមការប្រកួតកម្មវិធិធ សង្វៀនគុនខ្មែរជើងឯកពិភពលោក (World Fight) នេះជាច្រើនសប្ដាហ៍មកហើយ។ ក្នុងនោះទាំងកម្លាំង បច្ចេកទេសគឺរួចរាល់ដើម្បីស្វាគមន៍ភ្ញៀវមកពីប្រទេសថៃ។
ក្មួយប្រុសរបស់ បឺត ខាំ រូបនេះប្រាប់ទៀតថា រូបគេគឺប្រឹងប្រែងហ្វឹកហាត់តែមួយមុខគត់ មិនបានផ្ដោតពីសមត្ថភាពដៃ ឬស្វែងយល់ច្រើនឡើយដឹងត្រឹមហាត់ឲ្យពេញ ប្រឹងប្រែងវ៉ៃឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រគុនខ្មែរ។ ការប្រកួតកម្មវិធីធំនេះដែរគឺល្អសម្រាប់ខ្លួនក្នុងការសន្សំបទពិសោធ ពង្រឹងសមត្ថភាពដើម្បីឲ្យស្ទាត់ជំនាញឆ្ពោះទៅស៊ីហ្គេម កម្ពុជាជាម្ចាស់ផ្ទះ ២០២៣។
បញ្ជាក់ថា កម្មវិធីប្រដាល់ដែលរៀបចំដោយក្រុមហ៊ុន PTT Cambodia និងគោជល់ នេះនឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ទី១ របស់ខ្លួននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ កីឡាករ បឺត សង្ឃឹម នឹងត្រូវប៉ះអ្នកលេងគុនថៃ Penthep Eakmuangon ។ កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៥ល្ងាចតទៅ និងផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័ន៕