
- 2022-07-08 00:25:26
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហែលទឹក៖ សង្ឃឹមអ្នកដែលឈ្នះមេដាយការប្រកួតឧត្ដមសិក្សានឹងមានទឹកចិត្ត
- 2022-07-08 00:25:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹក៖ សង្ឃឹមអ្នកដែលឈ្នះមេដាយការប្រកួតឧត្ដមសិក្សានឹងមានទឹកចិត្ត
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាទោះជាលើកដំបូងប៉ុន្តែសិស្សនៃសកលវិទ្យាល័យមួយចំនួនឈ្នះបានចំណាត់ថ្នាក់ ដូច្នេះជ័យជម្នះនេះលោកសង្ឃឹមថាពួកគេនឹងរឹតតែមានក្ដីសង្ឃឹមក្នុងការប្រឹងប្រែងហ្វឹកហាត់
លោក ហែល គីរី អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា កម្មវិធីប្រកួតកីឡាសិស្សឧត្ដមសិក្សានេះគឺល្អ និងមានសារសំខាន់ដល់ការពង្រឹងសមត្ថភាព ស្វែងរកនូវធនធានថ្មីៗសម្រាប់សហព័ន្ធ។
អគ្គលេខាធិការរូបនេះសង្កេតឃើញថា បើទោះជាការប្រកួតលើកទី១យ៉ាងណាក្ដីគឺបណ្ដាសកលវិទ្យាល័យមួយចំនួនឈ្នះរហូតដល់ចំណាត់ថ្នាក់ផងដែរ ដែលជ័យជម្នះនេះនឹងជួយជំរុញដល់ដល់ទឹកចិត្តពួកគេឲ្យបន្តប្រឹងប្រែងហាត់ថែមទៀតដើម្បីជាធនធាន។ លោកក៏សូមឲ្យមានជាការប្រកួតបែបនេះបានច្រើនទៀត ព្រោះវាបានពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយបានហាត់រៀន បង្ហាញសមត្ថភាព។
រំលឹកដែរថា ថ្មីៗនេះការប្រកួតសិស្សឧត្ដមសិក្សា ថ្នាក់ជាតិលើកទី១ ដែលមាន១២ប្រភេទកីឡានោះក៏មានប្រភេទកីឡាហែលទឹកផងដែរ។ ចំពោះប្រភេទកីឡាហែលទឹកនេះគឺមាន៥សកលវិទ្យាល័យចូលរួមប្រជែងមេដាយ៕