
- 2022-07-14 01:26:56
- កីឡាផ្សេងៗ
សហព័ន្ធហែលទឹក៖ វគ្គគ្រូបង្វឹកហែលទឹកកម្រិត២ នេះមានលក្ខណខ្ពស់គ្រប់លក្ខខណ្ឌទើបអាចសិក្សា
- 2022-07-14 01:26:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធហែលទឹក៖ វគ្គគ្រូបង្វឹកហែលទឹកកម្រិត២ នេះមានលក្ខណខ្ពស់គ្រប់លក្ខខណ្ឌទើបអាចសិក្សា
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិត២ គឺមានសារសំខាន់ និងលក្ខណខ្ពស់ដូចជាជាប់នៅវគ្គ Online ទើបមានឱកាសបន្តវគ្គទី២ អនុវត្តន៍ផ្ទាល់ជាមួយគ្រូមកពីអន្តរជាតិបាន។
លោក ហែល គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូ កម្រិត២ នេះគឺជាវគ្គមួយខ្ពស់ដែលតម្រូវឲ្យសិក្ខាកាមចូលរួមត្រូវរៀនតាមប្រព័ន្ធ Online សិនទើបឈានដល់ការរៀនផ្ទាល់ក្នុងថ្នាក់។ យ៉ាងណាសិក្ខាកាមទាំង២២រូបគឺធ្វើបានល្អទាំងការឆ្លើយសំនួរ និងការបំពេញលំហាត់ផ្សេងជាដើម។
វគ្គសិក្សាកម្រិតអន្តរជាតិរបស់ FINA នេះគឺបានបង្រៀនលើសកម្មភាពជាច្រើនដូចជាផែនការហ្វឹកហាត់ អប់រំផ្លូវចិត្តដល់កីឡាករ កីឡាការិនី បទពិសោធថ្មីៗវិទ្យាសាស្ត្រកីឡា។ វិទ្យាសាស្ត្រកីឡានៅពេលនេះគឺបង្ហាត់កីឡាតាមបែបវិទ្យាសាស្ត្រមិនមែនមើលនិងភ្នែកទៀតទេ មានទាំងការវិភាគតាមវីដេអូ មានការវិភាគនៅក្នុងឈាមក៏ដូចជាក្នុងកាយសម្បទា។ ក្នុងវិស័យកីឡាហែលទឹកឥលូវនេះគឺមានការអភិវឌ្ឍន៍ច្រើន ដូច្នេះម្នាក់ៗត្រូវដើរឲ្យទាន់។
រំលឹកដែរថា វគ្គបណ្ដុះបណ្ដាលគ្រូកម្រិត២ នេះធ្វើឡើងជា២វគ្គគឺទី១ ចាប់ពីថ្ងៃទី៨ មិថុនា ដល់ទី៩ ខែកក្កដា តាម Online។ វគ្គទី២ សិក្សាផ្ទាល់ចាប់ពីថ្ងៃទី៩ កក្កដា ដល់ ១៣ កក្កដា ២០២២។ វគ្គនេះគឺបង្រៀនដោយគ្រូឧបទេសកម្រិតអន្តរជាតិរបស់ FINA៕