
- 2022-07-25 23:33:37
- ប្រដាល់
សង្វៀនគុនខ្មែរជើងឯកពិភពលោក ប្រកួតលើកទី២របស់ខ្លួនស្អែកនេះហើយនៅមរតកតេជោ
- 2022-07-25 23:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនគុនខ្មែរជើងឯកពិភពលោក ប្រកួតលើកទី២របស់ខ្លួនស្អែកនេះហើយនៅមរតកតេជោ
ចន្លោះមិនឃើញ
សង្វៀនគុនខ្មែរជើងឯកពិភពលោក ដែលប្រជុំដោយកីឡាករល្អៗរបស់កម្ពុជា និងបរទេសចម្រុះជាតិសាសន៍នឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ទី២ របស់ខ្លួនល្ងាចស្អែកនេះហើយនៅក្នុងពហុកីឡដ្ឋានមរតកតេជោ។
កីឡាការិនីជម្រើសជាតិកម្ពុជា ទួន ស្រីភីន បានឲ្យដឹងថា រូបគេសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោក (World Fight) នេះ និងបានប្ដេជ្ញាខំប្រឹងធ្វើឲ្យបានល្អនៅថ្ងៃស្អែកនេះ។
អ្នកប្រដាល់ដើមកំណើតពីខេត្តកំពតខាងលើនេះបន្ថែមទៀតថា ដៃគូដែលត្រូវប៉ះគ្នាស្អែកនេះគឺមានសមត្ថភាពល្អ បច្ចេកទេស កម្លាំងស៊ុហ្វ បានទាំងព្រម។ ពិសេសគឺបទពិសោធជាច្រើនប្រកួតនៅប្រទេសថៃនាពេលកន្លងទៅនេះ។
យ៉ាងណា ស្រីភីន ក៏ប្ដេជ្ញាចិត្តនឹងប្រឹងវ៉ៃឲ្យអស់ពីសមត្ថភាព ជាពិសេសការពង្រឹងលើកម្លាំងស៊ុហ្វ។ ជាមួយគ្នានេះដែររូបគេក៏បានការបង្ហាត់ និងទទួលបានបច្ចេកទេសពិសេសច្រើនដើម្បីទប់ទល់ជាមួយកីឡាការិនីប្រេស៊ីល Brabara។
កម្មវិធីសង្វៀនគុនខ្មែរជើងឯកពិភពលោក (World Fight) គឺនឹងចាប់ផ្ដើមពីម៉ោង ៥ល្ងាចតទៅក្នុងសាលដំរីនៃពហុកីឡដ្ឋានមរតកតេជោ។ ការប្រកួតនេះគឺមានទាំងអស់សរុបមាន៥គូ ចំណែក ទួន ស្រីភីន វ៉ៃគូទី១។ កម្មវិធីនេះដែរជាដំណើរឆ្ពោះទៅស៊ីហ្គេម និងបានការឧបត្ថម្ភពី PTT គោជល់ រួមនិងក្រុមហ៊ុនមួយចំនួនទៀត៕