
- 2022-07-26 02:15:41
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធហាប់គីដូ៖ សូមគ្រូៗបង្គោលចំណាយពេលខ្លះជួយផ្សព្វផ្សាយពីហាប់គីដូ
- 2022-07-26 02:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធហាប់គីដូ៖ សូមគ្រូៗបង្គោលចំណាយពេលខ្លះជួយផ្សព្វផ្សាយពីហាប់គីដូ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានអំពាវនាវដល់គ្រូៗបង្គោលដែលមានសមត្ថភាពលេចធ្លោជាពិសេសអាចសម្ដែងបានសូមចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះៗរួមចំណែកក្នុងការផលិតវីដេអូក្បាច់ស្នៀត ឬឈុតខ្លីដើម្បីផ្សព្វផ្សាយ។
ថ្លែងក្នុងពិធីជួបជុំសំណេះសំណាលក្រុមគ្រួសារហាប់គីដូ លោកឧកញ៉ា សៅ សេងហាក់ បានលើកឡើងពីគន្លឹះសំខាន់ៗមួយចំនួនដល់មន្ត្រីសហព័ន្ធ និងគ្រូៗបង្គោលគួរឆ្លៀតពេលធ្វើជាវីដេអូខ្លី ឬឈុតសម្ដែងពីក្បាច់គុននេះឲ្យបានច្រើនដើម្បីដាក់លើហ្វេសបុកសហព័ន្ធ។ ដែលទាំងនេះបង្ហាញពីសកម្មភាពផង បង្ហាញពីចំណុចពិសេសៗដល់មហាជនបានស្គាល់ និងសារប្រយោជន៍របស់វាផងដែរ។
ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា ប្រសិនបើកិច្ចការនេះធ្វើបានគឺជាការល្អមួយសម្រាប់ហាប់គីដូ និងអាចឈានដល់ការពង្រីកខ្លួនបន្ថែម ឬទាញបានជាផលប្រយោជន៍ដូចជាថវិកាដើម្បីអាចទ្រទ្រង់ខ្លួនឯងបានទៀត។ ដូច្នេះគ្រូៗបង្គោលដែលមានសមត្ថភាពសមស្របទាំងប៉ុន្មានសូមចំណាយពេលផ្ទាល់ខ្លួនខ្លះធ្វើកិច្ចការទាំងនេះ។
រំលឹកដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ២០២២ បានធ្វើពិធីជួបជុំសំណេះសំណាល និងបង្ហាញពីការអនុវត្តការងាររយៈពេល៣ខែកន្លងទៅបន្ទាប់ពីធ្វើមហាសន្និបាត។ ក្នុងនោះមានប្រធានសហព័ន្ធ មន្ត្រីសហព័ន្ធ និងសមាជិកជាច្រើនរូបចូលរួមនៅពហុកីឡដ្ឋានជាតិ៕