
- 2022-08-04 20:39:42
- ប្រដាល់
ធន់ ផានិត៖ ៣ពិន្ទុគឺសំខាន់សម្រាប់រូបគេក្នុងការប្រកួតខ្សែក្រវាត់
- 2022-08-04 20:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ ផានិត៖ ៣ពិន្ទុគឺសំខាន់សម្រាប់រូបគេក្នុងការប្រកួតខ្សែក្រវាត់
ចន្លោះមិនឃើញ
ជើងខ្លាំងវ័យក្មេង ធន់ ផានិត ថា ៣ពិន្ទុកាលពីថ្ងៃអាទិត្យកន្លងទៅគឺមានសារសំខាន់ណាស់ ព្រោះជាក្ដីសង្ឃឹមដើម្បីឆ្ពោះទៅប្រជែងបានឡើងទៅវគ្គខ្វែងនៅពេលខាងមុខ។
កូនសិស្សលោក ធន់ សុភា ខាងលើនេះបានឲ្យដឹងថា ការប្រកួតបើកឆាកទី១ រូបគេចាញ់ដៃគូបានត្រឹម១ ពិន្ទុប៉ុណ្ណោះ ដូច្នេះការប្រកួតសប្ដាហ៍ទី២ កាលពីថ្ងៃអាទិត្យ ទី៣១ កក្កដា កន្លងទៅនេះគឺមានសារសំខាន់ណាស់បើភ្លាត់ចាញ់ទៀតគឺពិបាកហើយ។
ផានិត មានចិត្តសប្បាយរីករាយដែលទទួលបាន ៣ពិន្ទុនេះ ព្រោះវាធ្វើឲ្យរូបគេមានពិន្ទុប្រហាក់ប្រហែលបេក្ខភាពខ្មែរដទៃទៀតដើម្បីបន្តប្រជែងគ្នាឡើងទៅវគ្គខ្វែង។ សម្រាប់ការប្រកួតប៉ះជាមួយ ផេតម៉េតម៉ៃ នេះយល់ឃើញថាខ្លួនធ្វើបានល្អ ការវ៉ៃបានល្អគ្រប់ទឹក ចំពោះការបិទការពារក៏ល្អដែរ។
រំលឹកដែរថា កីឡាករ ធន់ ផានិត បានឈ្នះពិន្ទុកីឡាករថៃ ផេតម៉េតមៃ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅសង្វៀនបាយ័ន។ បច្ចុប្បន្ន ផានិត មាន៤ពិន្ទុ គឺឈ្នះ១ និងចាញ់១៕
វីដេអូប្រកួត៖