
- 2022-08-07 20:36:12
- កីឡាផ្សេងៗ
ម៉ារ៉ាតុងចក្រភពខ្មែរ៖ អ្នកចូលរួមច្រើនបង្ហាញពីការងើបឡើងវិញលើវិស័យកីឡាទេសចរណ៍
- 2022-08-07 20:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារ៉ាតុងចក្រភពខ្មែរ៖ អ្នកចូលរួមច្រើនបង្ហាញពីការងើបឡើងវិញលើវិស័យកីឡាទេសចរណ៍
ចន្លោះមិនឃើញ
លោក សែម ផល្លារ ថាអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរ ម្សិលមិញនេះលើសពីចំនួនចុះឈ្មោះទៅទៀតដែលនេះបង្ហាញអំពីការងើបឡើងវិញលើវិស័យកីឡាទេសចរណ៍បន្ទាប់ពីរងគ្រោះដោយជំងឺជាសកលកូវីដ១៩ ប្រហែល៣ឆ្នាំមកនេះ។
ប្រធានគណៈកម្មការរៀបចំទិវាម៉ារ៉ាតុងចក្រខ្មែរខាងលើនេះបានឲ្យដឹងថា កម្មវិធីនេះគឺដំណើរការរៀបចំបានល្អមិនមានអ្វីជាបញ្ហាប្រឈមឡើយ។ ជាការជាក់ស្ដែងនោះគឺមានអ្នកចូលរួមរត់លេងកម្សាន្តច្រើនមានទាំងគ្រួសារ និងមហាជនផ្សេងៗផងដែរដែលមិនបានចុះឈ្មោះមែន ប៉ុន្តែពួកគេបានមករត់លេងជាមួយ។
បើតាមការចុះឈ្មោះគឺមាន ២១០០នាក់ ប៉ុន្តែមើលជាក់ស្ដែងគឺលើសពីនេះទៅទៀត ដែលនេះសបញ្ជាក់ពីការចាប់ផ្ដើមមានសន្ទុះគាំទ្រកម្មវិធីម៉ារ៉ាតុង ឬកីឡាបែបទេសចរណ៍នេះឡើងវិញជាបណ្ដើរៗហើយ ខណៈអំឡុងកូវីដគឺអាក់ខានរៀបចំ និងចលនាកីឡាមហាជនត្រូវផ្អាកស្ទើរទាំងស្រុង។
លោក សែម ផល្លារ ជឿជាក់ថាមិនយូរទេអ្នកចូលរួមគាំទ្រនឹងមានសន្ទុះកើនឡើងច្រើនដូចពេលមុនជំងឺកូវីដវិញ។ អ្នកជំនាញរៀបចំខាងម៉ារ៉ាតុងរូបនេះក៏សូមអំពាវនាវដល់មហាជនឲ្យចូលរួមជាថ្មីទៀតនៅព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាងតុងនៅថ្ងៃទី៤ ខែធ្នូ ឲ្យបានច្រើនដើម្បីលើកស្ទួយវិស័យកីឡាទេសចរណ៍ ឲ្យកាន់តែទូលំទូលាយ និងជាប់ចំណាត់ថ្នាក់ល្អក្នុងតំបន់ផង។
រំលឹកដែរថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៧ នេះបានបញ្ចប់ទៅហើយកាលពីម្សិលមិញនៅមុខអង្គរវត្ត ក្នុងខេត្តសៀមរាប។ ចំពោះអ្នកចូលរួមវិញមានចំនួនជាង ២០០០នាក់៕