
- 2022-08-11 00:18:50
- កីឡាផ្សេងៗ
មន្ត្រី និងគ្រូតេក្វាន់ដូ ITF អន្តរជាតិមកកម្ពុជាចែករំលែកបទពិសោធថ្មីៗដល់ក្រុមជម្រើសជាតិ
- 2022-08-11 00:18:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រី និងគ្រូតេក្វាន់ដូ ITF អន្តរជាតិមកកម្ពុជាចែករំលែកបទពិសោធថ្មីៗដល់ក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូ ITF ថាមន្ត្រីសហព័ន្ធអន្តរជាតិ ៤រូបបានមកកម្ពុជាក្នុងគោលបំណងចែករំលែកបទពិសោធ បច្ចេកទេសប្រកួតថ្មីៗដែលកែប្រែផ្សេងៗដល់ក្រុមជម្រើសជាតិកម្ពុជាដើម្បីពង្រឹងសមត្ថភាព។
ឯកឧត្ដម ប៊ួន ហ៊ីងសុធី អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូ ITF បានឲ្យដឹងថា ក្រុមមន្ត្រី និងគ្រូបង្វឹកកម្រិតអន្តរជាតិមកកម្ពុជានេះមានចំនួន ៤នាក់ ក្នុងនោះរួមមានប្រទេសម៉ាឡេស៊ី ២នាក់ ឥណ្ឌា ១នាក់ និង អារ៉ាប់រួម ១នាក់។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា គោលបំណងសំខាន់ដែលមន្ត្រីអន្តរជាតិមកកម្ពុជាលើកនេះគឺជួយពង្រឹងសមត្ថភាពក្រុមជម្រើសជាតិតេក្វាន់ដូ ITF ពាក់ព័ន្ធនិងតិចនិក បច្ចេកទេសប្រកួតថ្មីៗដែលសហព័ន្ធពិភពលោកបានកែប្រែថ្មីជាបន្តបន្ទាប់។ ប្រតិភូខាងលើនឹងចាក់ចេញពីកម្ពុជានៅថ្ងៃស្អែកនេះហើយបន្ទាប់ពីចំណាយពេលអស់ ៤ថ្ងៃមកនេះ៕