• 2022-08-11 23:18:19
  • កីឡា​ផ្សេង​ៗ

វត្តមាន​របស់​គ្រូ​ ITF អន្តរជាតិ​មាន​សារសំខាន់​ចំពោះ​ការ​បង្កើន​សមត្ថភាព​ដល់​ក្រុម​កម្ពុជា​

  • 2022-08-11 23:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​វត្តមាន​នៃ​គ្រូ​អន្តរជាតិ​ដែល​បាន​បង្ហាត់​បង្ហាញ​កីឡាករ​ កីឡា​ការិនី​ម្សិលមិញ​នេះ​គឺ​មាន​សារប្រយោជន៍​ច្រើន​ជា​ពិសេស​សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អឆ្ពោះទៅ​ស៊ីហ្គេម​ ២០២៣។

ទិដ្ឋភាពម្សិលមិញ

លោក​ ហ៊ឹម​ រីដា​ គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ ល្ងាច​ម្សិលមិញ​នេះ​នៅ​ក្នុង​សាល​របស់​សហព័ន្ធ​ផ្ទាល់​គឺ​មាន​ការ​បង្ហាត់​បង្ហាញ​ពិសេស​របស់​គ្រូៗ​កម្រិត​អន្តរជាតិ​មាន​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ឥណ្ឌា​ និង​ប្រទេស​អារ៉ាប់រួម។​

លោក​ ហ៊ឹម​ រីដា

គ្រូ​ជម្រើស​ជាតិ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​បង្ហាត់​បង្ហាញ​នោះ​គឺ​មាន​លើ​ផ្នែក​មេគុន​ និង​បច្ចេកទេស​ប្រកួត​មួយ​ចំនួន។​ មួយ​វិញ​ទៀត​មាន​ចំណុច​ថ្មី​ៗ​ប្លែក​ច្រើន​ផង​ដែរ​ ដែល​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ពិភពលោក​ ឬ​អន្តរជាតិ​បាន​កែប្រែ​ជា​បន្តបន្ទាប់។​ ការ​បង្ហាញ​នេះ​គឺ​មាន​សារសំខាន់​ និង​ជួយ​ច្រើន​ដល់​ក្រុម​ជម្រើស​ជាតិ​ ជា​ពិសេស​នោះ​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​ដែល​ទើប​មក​ហ្វឹកហាត់​មិន​ទាន់​មាន​បទ​ពិសោធ​នៅ​ក្រៅ​ប្រទេស​តែ​ម្ដង។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ប្រតិភូ​ និង​គ្រូ​បង្វឹក​ទាំង​៤នាក់​ មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ឥណ្ឌា​ និង​ អារ៉ាប់រួម​ មក​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី៩​ មក​ម្ល៉េះ​ ហើយ​វិល​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​នេះ។​ ម្សិលមិញ​នេះ​គ្រូៗ​ខាង​លើ​នេះ​បាន​មក​មជ្ឍមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ជាន់​ទី៤​ ដែល​ជា​ទីតាំង​ហ្វឹកហាត់​របស់​សហព័ន្ធ​តេក្វាន់ដូ ITF​ ចែក​រំលែក​បច្ចេកទេស​ផង​ដែរ៕​

ឯកឧត្តម លឹម រតនៈ (កណ្ដាល) និងប្រតិភូអន្តរជាតិ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់