
- 2022-08-18 00:13:52
- កីឡាផ្សេងៗ
សហព័ន្ធហាប់គីដូ៖ សិស្សតិច ឬច្រើន សកម្មភាពហ្វឹកហាត់មានជាប្រចាំ និងស្វាគមន៍ជានិច្ចចំពោះអ្នកចង់ហាត់
- 2022-08-18 00:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធហាប់គីដូ៖ សិស្សតិច ឬច្រើន សកម្មភាពហ្វឹកហាត់មានជាប្រចាំ និងស្វាគមន៍ជានិច្ចចំពោះអ្នកចង់ហាត់
ចន្លោះមិនឃើញ
ក្រោយពីជំងឺកូវីដ បានធូរស្រាលប្រភេទកីឡាផ្សេងៗចាប់មានសកម្មភាពជាហូរហែ រួមទាំងការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញក្នុងនោះសហព័ន្ធកីឡាហាប់គីដូក៏ដូចគ្នាផងដែរ ខណៈពេលនេះសិស្សចាស់ សិស្សថ្មីចេញចូលជាបន្តបន្ទាប់។
អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរកីឡាហាប់គីដូ លោក គង់ ចាន់ធីណា បានឲ្យដឹងថាសហព័ន្ធគឺចាប់ផ្ដើមសកម្មភាពហ្វឹកហាត់ច្រើនខែមកហើយដែរនៅក្លឹបលោក ហ៊ុន ច័ន្ទរាជ្យ។ ចំពោះសិស្សចាស់ៗមួយចំនួនក៏បានវិលចូលមកហ្វឹកហាត់វិញជាធម្មតា ប៉ុន្តែខ្លះៗទៀតក៏មិនទាន់មកដែរ។
ចំពោះចរន្តសិស្សចូលហ្វឹកហាត់អំឡុងពេលនេះគឺមិនទៀងទាត់នោះទេ ពោលពេលខ្លះអ្នកចាស់មកវិញក៏មាន ពេលខ្លះទៀតក៏មានថ្មីចូលជាបន្តបន្ទាប់ដែរ។ យ៉ាងណាសហព័ន្ធនៅតែទទួលស្វាគមន៍ជានិច្ចចំពោះអ្នកចង់ហ្វឹកហាត់បែបសុខភាព ចង់បានសុខភាពល្អ និងចង់មានភាពរហ័សរហួនអាចទាក់ទងមកហ្វេសបុកផេក សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីទទួលបានព័ត៌មានអំពីការហ្វឹកហាត់ (លេខទំនាក់ទំនង 069 212 162)៕