
- 2022-08-21 20:15:10
- កីឡាផ្សេងៗ
ដឹងតែមេដាយមាសហើយ ២០២៣ ស្រួង ភាវី ក៏បានលេងវិញ្ញាសាប៊ីយែរការ៉ុមតំណាងកម្ពុជាដែរ
- 2022-08-21 20:15:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែមេដាយមាសហើយ ២០២៣ ស្រួង ភាវី ក៏បានលេងវិញ្ញាសាប៊ីយែរការ៉ុមតំណាងកម្ពុជាដែរ
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមសម្តភាពកម្រិតពិភពលោក ស្រួង ភាវី ថាស៊ីហ្គេម ២០២៣ ខាងមុខនេះនៅកម្ពុជា នឹងដាក់វិញ្ញាសាប៊ីយែរការ៉ុមឲ្យប្រកួតផងដែរហើយរូបគេប្ដេជ្ញាខំប្រឹងឲ្យខ្លាំងបំផុតលើកនេះ។
នេះបើតាមការបង្ហោះលើហ្វេសបុករបស់ ភាវី គឺបានបញ្ជាក់ថាវិញ្ញាសាប៊ីយ៉ែរការ៉ុមដែលរូបគេស្ទាត់ជំនាញ និងជោគជ័យលើឆាកអន្តរជាតិបានដាក់បញ្ចូលឲ្យប្រកួតហើយនៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាការិនីមានថ្វីដៃខ្លាំងខាងលើនេះបន្ថែមទៀតថា រូបគេពិតជាមានចិត្តរំភើបជាពន់ពេកដែលមានឱកាសប្រកួតតំណាងប្រទេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ស្រួង ភាវី ក៏បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងបំផុតជាងលើកណាៗទាំងអស់ដើម្បីប្រជែងមេដាយជូនជាតិមាតុភូមិ។
រំលឹកដែរថា ស្រួង ភាវី ជាជើងខ្លាំងមួយរូបលើវិញ្ញាសាប៊ីយែរការ៉ុមនេះជាពិសេសកេរ្តិ៍ឈ្មោះនៅប្រទេសកូរ៉េខាងត្បូងតែម្ដងល្បីខ្ទរខ្ទារតាមរយៈការឈ្នះពានរង្វាន់កម្រិតពិភពលោក និងពានរង្វាន់ជាច្រើនទៀតនាពេលកន្លងមក។ ឆ្នាំក្រោយនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ខណៈការដាក់បញ្ចូលវិញ្ញាសាប៊ីយែរការ៉ុមនេះក៏លើកដំបូងដូចគ្នា៕