
- 2022-09-07 20:54:47
- កីឡាផ្សេងៗ
អតីតម្ចាស់មេដាយមាសស៊ីហ្គេម ចូវ សុធារ៉ា៖ ខ្ញុំក៏ចង់មានសាច់ឈាមស្នងចំបាប់ដែរ ប៉ុន្តែអាស្រ័យលើចិត្តកូន
- 2022-09-07 20:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតម្ចាស់មេដាយមាសស៊ីហ្គេម ចូវ សុធារ៉ា៖ ខ្ញុំក៏ចង់មានសាច់ឈាមស្នងចំបាប់ដែរ ប៉ុន្តែអាស្រ័យលើចិត្តកូន
ចន្លោះមិនឃើញ
អតីតជើងខ្លាំងផ្នែកចំបាប់ និងជាម្ចាស់មេដាយមាស២គ្រឿងនៅស៊ីហ្គេម អ្នកនាង ចូវ សុធារ៉ា ថាខ្លួនក៏ចង់មានសាច់ឈាមជាអ្នកស្នងបន្តផ្នែកីឡាមួយនេះដែរ ប៉ុន្តែអាស្រ័យលើចិត្តកូនប្រុសបើស្រឡាញ់ចូលចិត្តខ្លួននឹងជំរុញដល់ការហ្វឹកហាត់ពីតូចទៅ។
អ្នកនាង ចូវ សុធារ៉ា បានឲ្យដឹងថា ប៉ុន្មានសប្ដាហ៍នេះកូនប្រុសទំនេរពីការសិក្សាក៏យកមកលេងកន្លែងហ្វឹកហាត់ជម្រើសជាតិ និងបង្ហាត់លេងបន្តិចបន្តួចពីក្បាច់ស្នៀតរបស់កីឡាមួយនេះ។ បើនិយាយពីអារម្មណ៍ចង់ឲ្យមានអ្នកបន្ត ឬស្នងផ្នែកចំបាប់នេះ សុធារ៉ា គឺចង់ណាស់ប៉ុន្តែមិនបង្ខិតបង្ខំកូនឡើយ ពោលអាស្រ័យលើខ្លួនគេផ្ទាល់។
ម្ចាស់មេដាយមាសស៊ីហ្គេមខាងលើនេះបន្ថែមទៀតថា តទៅមុខទៀតប្រសិនបើកូនប្រុសមានចិត្តស្រឡាញ់ ចង់ហ្វឹកហាត់ចំបាប់នេះខ្លួននឹងជួយជ្រោមជ្រែង និងជំរុញដល់ការហ្វឹកហាត់ជាពិសេសគឺឲ្យហាត់តាំងតូចៗនេះតែម្ដង។ ព្រោះបណ្ដាប្រទេសខ្លាំងៗផ្នែកកីឡាគឺភាគច្រើនហ្វឹកហាត់ពីក្មេងៗទៅទម្រាំធំល្អទាំងបច្ចេកទេស មានទាំងបទពិសោធគ្រប់គ្រាន់។
រំលឹកដែរ អ្នកនាង ចូវ សុធារ៉ា ជាអតីតជើងខ្លាំងផ្នែកចំបាប់របស់កម្ពុជាធ្លាប់ឈ្នះមេដាយមាស ស៊ីហ្គេម ២គ្រឿង ធ្លាប់ឈ្នះមេដាយផ្សេងៗជាច្រើនគ្រឿងទៀតផង។ កីឡាការិនីរូបនេះក៏ជាអតីតអត្តពលិកកម្ពុជាបានទៅប្រកួតកីឡាអូឡាំពិកនៅប្រទេសអង់គ្លេសផងដែរ។ សុធារ៉ា មានស្វាមីជាអតីតកីឡាករជម្រើសជាតិចំបាប់ និងយូដូ បច្ចុប្បន្នមានកូនប្រុស១នាក់ ឈ្មោះ ខុម រតនះមុនីសីហរាជ មានវ័យជិង៣ឆ្នាំ។ អ្នកនាង សុធារ៉ា ឥលូវក៏ជាគ្រូជម្រើសជាតិកីឡាចំបាប់របស់កម្ពុជាដែរ៕