
- 2022-09-13 20:40:08
- កីឡាផ្សេងៗ
អ្នកចង់ហាត់ហាប់គីដូ ឥលូវអាចចូលហ្វឹកហាត់នៅស្តាតអូឡាំពិកវិញបានហើយ
- 2022-09-13 20:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចង់ហាត់ហាប់គីដូ ឥលូវអាចចូលហ្វឹកហាត់នៅស្តាតអូឡាំពិកវិញបានហើយ
ចន្លោះមិនឃើញ
នេះបើតាមការបញ្ជាក់របស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ថាឥលូវកីឡាករ កីឡាការិនី ដែលចង់ចូលហ្វឹកហាត់វិញនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ដែលជាកន្លែងចាស់នោះគឺអាចមកបានហើយ។
ដោយសារតែផ្ទុះកូវីដខ្លាំងនាពេលកន្លងមកពហុកីឡដ្ឋានជាតិទាំងមូលត្រូវយកទៅជួយសម្រួលទៅជាកន្លែងព្យាបាលប្រជាពលរដ្ឋដែលកើតជំងឺនេះ ប៉ុន្តែឥលូវបានប្រើប្រាស់ដល់វិស័យកីឡាវិញហើយ។ មួយវិញដោយសារតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំកីឡាក្រសួងមហាផ្ទៃ រួមទាំងការសម្អាតជួសជុលឡើងវិញរួចរាល់ហើយនោះ ទើបបានផ្ដល់កន្លែងហ្វឹកហាត់នេះវិញដល់សហព័ន្ធក្នុងការសម្រួលលើហ្វឹកហាត់ដល់សិស្ស។
បញ្ជាក់ដែរថា ទីតាំងហ្វឹកហាត់របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នេះគឺនៅដំបូលអគារសូហ្វតេន្នីសក្នុងពហុកីឡដ្ឋានជាតិ៕