
- 2022-10-01 07:13:38
- កីឡាផ្សេងៗ
OCA Fun Run ជាការដកពិសោធរៀបចំឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំស៊ីហ្គេម ២០២៣
- 2022-10-01 07:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OCA Fun Run ជាការដកពិសោធរៀបចំឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
តំណាងផ្នែកកីឡានៅកម្ពុជា ថាព្រឹត្តិការណ៍រត់កម្សាន្ត OCA Fun Run ស្អែកនេះគឺជាការដកស្រង់បទពិសោធកម្រិតអន្តរជាតិក្នុងការរៀបចំដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃមិញនេះឯកឧត្ដម វ៉ាត់ ចំរើន លើកឡើងថា OCA Fun Run ឬ Olympic Council of Asia គឺជាការជួយពង្រឹងលើការអនុវត្តន៍បច្ចេកទេសរៀបចំផ្ទាល់លក្ខណៈកម្រិតអន្តរជាតិមួយ។ ក្នុងនោះគឺមានរៀនតាំងពីការទំនាក់ទំនង ការទទួលបដិសណ្ឋាកិច្ច និងកិច្ចការរៀបចំមួយចំនួនទៀត។
តំណាង CAMSOC ខាងលើបន្ថែមទៀតថា សារប្រយោជន៍មួយទៀតនោះគឺក្រុមការងារបានហ្វឹកហាត់ និងទទួលបទពិសោធស្តង់ដារអន្តរជាតិដែលក្រុមបរទេសមករៀបចំនៅ OCA Fun Run នេះ។ ដូច្នេះព្រឹត្តិការណ៍មួយនេះនឹងធ្វើឲ្យកម្ពុជាឈានទៅរកឧត្ដមភាពក្នុងការរៀបចំនៅស៊ីហ្គេម ២០២៣ ដែលថ្នាក់ដឹកនាំកំពូលៗបានផ្ដោតសំខាន់បំផុតចំពោះការធ្វើបដិសណ្ឋាកិច្ច និងការរៀបចំប្រកួត។
រលឹកដែរថា ព្រឹត្តិការណ៍ OCA Fun Run នេះធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ២០២២ ស្អែកនេះហើយ។ ទីកន្លែងរត់គឺនៅតំបន់ជ្រោយចង្វាឆ្ពោះទៅសណ្ឋាគារសុខា ហើយចំពោះចម្ងាយនៃការរត់វិញគឺមាន ៣Km, ៥Km ៕