
- 2022-10-02 21:25:56
- កីឡាផ្សេងៗ
ជើងឯកថ្នាក់ជាតិ៖ តេក្វាន់ដូ ITF របស់ក្រសួងមហាផ្ទៃជាប់លេខ១ ឈ្នះមេដាយមាស ៨គ្រឿង
- 2022-10-02 21:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកថ្នាក់ជាតិ៖ តេក្វាន់ដូ ITF របស់ក្រសួងមហាផ្ទៃជាប់លេខ១ ឈ្នះមេដាយមាស ៨គ្រឿង
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF បានបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនកាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ ខណៈក្រុមជាប់លេខ១ គឺក្រុមមហាផ្ទៃឈ្នះមេដាយមាស៨គ្រឿង លេខ២ ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រធានសហព័ន្ធតេក្វាន់ដូ ITF ឯកឧត្ដម កែវ រ៉េមី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី យុវជនថ្នាលទាំងអស់បន្តខំប្រឹងប្រែងហ្វឹកហាត់ ប្រឹងប្រែងប្រកួតឲ្យខ្លាំងជាងនេះទៅទៀតដើម្បីបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួនទាំងក្នុងប្រទេស និងឆាកអន្តរជាតិ។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះធ្វើឡើងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ ៣០ កញ្ញា។ ចំណាត់ថ្នាក់លេខ១ បានលើក្រុមក្រសួងមហាផ្ទៃ ឈ្នះមាស៨ ប្រាក់៤ សំរឹទ្ធ៨ សរុប១៦គ្រឿង។ លេខ២ ក្រសួងហិរញ្ញវត្ថុ មាស២ ប្រាក់៤ សំរឹទ្ធ៨ សរុប១៤គ្រឿង។ លេខ៣ ក្លឹបយុវជន ឈ្នះមាស២ ប្រាក់៣ សរុប៥គ្រឿង។ ក្លឹបចូលរួមប្រកួតប្រជែងមេដាយសរុប១៧មកពីបណ្ដាខេត្តរាជធានីផ្សេងៗ៕