• 2022-10-05 01:13:45
  • កីឡា​ផ្សេង​ៗ

គ្រូ​តេក្វាន់ដូ​ ITF​ អោក​ សំនាង៖​ ទាំង​សិស្ស​ស្រី​-ប្រុស​ ប្រកួត​ឆ្នាំ​នេះ​រីកចម្រើន​លើ​ចំណុច​នេះ​

  • 2022-10-05 01:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​តេក្វាន់ដូ​ ITF​ អោក​ សំនាង​ មក​ពី​ក្លឹប​ក្រសួង​ហិរញ្ញវត្ថុ​ ថា​ការ​សិស្ស​ៗ​ប្រកួត​ឆ្នាំ​នេះ​គឺ​ល្អ​ មាន​ចំណុច​រីកចម្រើន​ច្រើន​ដូច​ជា​បច្ចេកទេស​ និង​មាន​កីឡា​ការិនី​អាច​លេង​លើ​វិញ្ញាសា​មេគុន​ជា​ដើម​។​

លោក​ អោក​ សំនាង​ និង​ប្រធានសហព័ន្ធ

លោក​ អោក​ សំនាង​ គ្រូ​ប្រចាំ​ក្លឹប​ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្លឹប​ក្ដី​ចាស់​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​សិស្ស​ៗ​គឺ​បង្ហាញ​ភាព​រីកចម្រើន​ច្រើន​ប្លែក​ពី​ឆ្នាំ​មុន។​ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​សិស្ស​មាន​បច្ចេកទេស​ប្រកួត​ខ្ពស់​ជាង​មុន​ និង​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​ទៀត​មាន​សមត្ថភាព​ឈាន​ដល់​ការ​ប្រកួត​មេគុន​ ខណៈ​ឆ្នាំ​មុន​មិន​សូវ​មាន​លើ​វិញ្ញាសា​នេះ​ឡើយ។​

ក្រុមតេក្វាន់ដូ ក្រសួង​ហិរញ្ញវត្ថុ និងក្ដីចាស់

អតីត​កីឡាករ​ជម្រើស​ជាតិ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ទន្ទឹម​និង​ការ​រីកចម្រើន​នេះ​សិស្សៗ​ដែល​ចូលរួម​ប្រកួត​​ក៏​នៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ដែល​ត្រូវ​ពង្រឹង​ដូច​ជា​កម្លាំង​ស៊ុហ្វ​ជា​ដើម។​ ត្រង់​ចំណុច​នេះ​ សំនាង​ បញ្ជាក់​ថា​ដោយ​សារ​កន្លែង​ហ្វឹកហាត់​មិន​មាន​ដំបូល​ ដូច្នេះ​ពេល​ភ្លៀង​ម្ដងៗ​ត្រូវ​អាក់ខាន។​

ក្លឹបចូលរួម

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី ៣០​ កញ្ញា​ ២០២២​ នេះ​គឺ​ក្លឹប​ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្ដឹប​ក្ដី​ចាស់​ ឈ្នះ​មេដាយ​មាស២ ​ប្រាក់៥​ សំរឹទ្ធ​១០​ សរុប​១៧​គ្រឿង។​ កីឡា​ករ​ កីឡា​ការិនី​ ចូលរួម​សរុប​ ២១​នាក់​ ស្រី​៧៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់