/633ed291aa925_1665061500_medium.jpg)
- 2022-10-06 06:22:04
- ព័ត៌មាន
អនុប្រធានក្លឹប Barca យល់ថា Messi នៅតែអាចត្រលប់មកវិញ
- 2022-10-06 06:22:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានក្លឹប Barca យល់ថា Messi នៅតែអាចត្រលប់មកវិញ
ចន្លោះមិនឃើញ
អនុប្រធានក្លឹប Barcelona លោក Eduard Romeu យល់ថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅតែអាចត្រលប់មកលេងនៅក្លឹបនេះវិញ ស្របពេលដែលកុងត្រានៅក្លឹបបារាំង Paris Saint-Germain របស់កីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ២០២៣។
លោកបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍មុនថា៖ «បើនិយាយពីរឿងហិរញ្ញវត្ថុ វាអាចទៅរួច ព្រោះថា បើ [Messi] ត្រលប់មកវិញ នោះគេនឹងមកវិញជាកីឡាករគ្មានតម្លៃខ្លួន»។
«ប៉ុន្តែការសម្រេចចិត្តក្នុងការយក Messi មកវិញ អាស្រ័យលើក្រុមការងារគ្រូបង្វឹក និងកីឡាករ»។ នេះជាការបន្ថែមរបស់លោក។
Messi បានចាកចេញពី Barcelona កាលពីឆ្នាំ២០២១ ទៅកាន់ក្លឹបបារាំង PSG ខណៈពេលដែលក្លឹបកាតឡាន់មួយនេះលំបាកលំបិនផ្នែកថវិកា៕