
- 2022-10-06 21:14:56
- កីឡាផ្សេងៗ
អគ្គលេខាធិការតេក្វាន់ដូ ITF៖ បច្ចេកទេសដាក់ពិន្ទុបែបអេឡិចត្រូនិកលំបាកបន្តិច ប៉ុន្តែអាចធ្វើបាន
- 2022-10-06 21:14:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការតេក្វាន់ដូ ITF៖ បច្ចេកទេសដាក់ពិន្ទុបែបអេឡិចត្រូនិកលំបាកបន្តិច ប៉ុន្តែអាចធ្វើបាន
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូ ITF ថាការប្រកួតជើងឯកថ្នាក់ជាតិលើកនេះគឺការដាក់ពិន្ទុបែបលក្ខណៈអេឡិចត្រូនិកវាថ្មី និងមានការលំបាកខ្លះៗដែរ។
ឯកឧត្ដម បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា ការដាក់ពិន្ទុឆ្នាំនេះគឺទំនើបតាមបែបស្តង់ដារអន្តរជាតិដោយប្រើឧបករណ៍អេឡិចត្រូនិក។ បច្ចេកទេសថ្មីបែបនេះគឺមានការលំបាកមួយចំនួនដែរដល់មន្ត្រីចៅក្រមព្រោះមិនទាន់ធ្លាប់ មិនទាន់សម្របបានភ្លាមៗ ប៉ុន្តែយ៉ាងណាក៏អាចកែសម្រួល និងដំណើរបានដល់ចប់កម្មវិធីផងដែរ។
រំលឹកដែរថា ការប្រកួតកន្លងទៅរបស់សហព័ន្ធតេក្វាន់ដូ ITF គឺប្រើប្រាស់ការដាក់ពិន្ទុដោយក្រដាសនោះទេទាំងការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់នានា។ ដោយឡែកសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិទើបបញ្ចប់កាលពីថ្ងៃទី៣០ ខែកញ្ញា ២០២២ នេះសហព័ន្ធបានប្រើប្រាស់តាមបែបទំនើបអេឡិចត្រូនិកវិញ៕