• 2022-10-11 06:10:39
  • ព័ត៌មាន

FIFA នឹង​បង់​លុយ​ឱ្យ​ក្លឹប​ទូទាំង​ពិភពលោក ដើម្បី​សុំ​កីឡាករ​មក​លេង​នៅ​ World Cup

  • 2022-10-11 06:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​បាល់ទាត់​ពិភពលោក FIFA នឹង​ចំណាយ​ទឹកប្រាក់​ ២០៩លាន​ដុល្លារ​ ក្រោម​កម្មវិធី​អត្ថប្រយោជន៍ ដែល​ជា​ការ​បង់​ថ្លៃ​ប៉ះប៉ូវ​ទៅ​កាន់​ក្លឹប​នានា​ទូទាំង​ពិភពលោក ដើម្បី​សុំ​កីឡាករ​មក​លេង​នៅ​ព្រឹត្តិការណ៍​ World Cup ឆ្នាំ២០២២ នៅ​ក្នុង​ប្រទេស​កាតារ។

ចំណោម​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​នេះ FIFA នឹង​បង់​លុយ​ឱ្យ​ក្លឹប​ជា​មធ្យម​ប្រមាណ ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ សម្រាប់​កីឡាករ​ម្នាក់។ សម្រាប់​កីឡាករ​ល្បីៗ​កំពូល​ៗ​មួយ​ចំនួន FIFA នឹង​បង់​លុយ​ទៅ​ឱ្យ​ក្លឹប​រហូត​ដល់​ ៣៧ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​​ឯណោះ។

កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ ក្លឹប​ចំនួន ៤១៦បាន​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​នេះ។

បើ​តាម​សារព័ត៌មាន BBC ក្លឹប​អង់គ្លេស​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ ដោយ​ក្លឹប​ចំនួន ៣៨​ទទួល​បាន​ទឹក​ប្រាក់​សរុប​ក្បែរ ៣៨លាន​ដុល្លារ។ ជាមួយ​គ្នា​នេះ​ដែរ​ ក្លឹប Manchester City បាន​ប្រយោជន៍​ច្រើន​ជាង​គេ ដោយ​ទទួល​បាន​សរុប ៥លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់