
- 2022-10-11 07:37:48
- កីឡាផ្សេងៗ
វត្តមានកីឡាតេក្វាន់ដូ ITF ជាជម្រើសថ្មីបន្ថែមសម្រាប់អ្នកខេត្តកោះកុង
- 2022-10-11 07:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមានកីឡាតេក្វាន់ដូ ITF ជាជម្រើសថ្មីបន្ថែមសម្រាប់អ្នកខេត្តកោះកុង
ចន្លោះមិនឃើញ
អភិបាលខេត្តកោះកុង ថាវត្តមានកីឡាតេក្វាន់ដូ ITF ជាជម្រើសថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋពិសេសយុវជនក្នុងការជ្រើសរើសយកមកហ្វឹកហាត់ពង្រឹងសមត្ថភាពក៏ដូចជាកាយសម្បទាមាំមួន។
ថ្លែងក្នុងពិធីបើកសម្ពោធក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង និងការប្រកាសទទួលស្គាល់សមាគមជាផ្លូវការ លោកជំទាវ មិថុនា ភូថង គឺបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងចំពោះប្រភេទកីឡាដែលមានសក្ដានុពលនៅកម្ពុជាមួយនេះ។ តាមរយៈការសម្ដែងដ៏ប៉ិនប្រសព្វ និងបច្ចេកទេសខ្ពស់របស់ក្រុមជម្រើសជាតិគឺមិនត្រឹមតែលោកជំទាវនោះទេ ពោលគណៈអធិបតេយ្យផ្សេងៗ និងភ្ញៀវមកចូលរួមមានការកោតសរសើរ និងពេញចិត្តខ្លាំង។
អភិបាលខេត្តកោះកុងខាងលើបន្ថែមទៀតថា វត្តមានប្រភេទកីឡាតេក្វាន់ដូ ITF នៅក្នុងខេត្តជាប់ដែនសមុទ្រនេះគឺជាជម្រើសថ្មីមួយទៀតក្រៅតែពីកីឡាបាល់ទាត់ បាល់ទះ និងសីស្លាបជាដើម។ ដូច្នេះប្រជាពលរដ្ឋ និងយុវជនអាចជ្រើសរើសកីឡាតាមដែលខ្លួនពេញចិត្ត។ មួយវិញទៀតលោកជំទាវនឹងបន្តជួយគាំទ្រ និងព្យាយាមជួយពង្រីកផ្សព្វផ្សាយ ITF នេះឲ្យបានជ្រួតជ្រាបដល់បណ្ដាស្រុកភូមិស្ថាប័នផ្សេងៗ។
រំលឹកដែរថា ក្នុងខេត្តកោះកុងនៅពេលនេះគឺមានក្លឹបតេក្វាន់ដូ ITF ចំនួន២ហើយ ទី១នៅឃុំថ្មស និងចុងក្រោយនេះនៅទីរួមខេត្តតែម្ដង។ ជាមួយគ្នានោះដែរលោកជំទាវ មិថុនា ភូថង បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិ ITF ថវិកាចំនួន៥លានរៀលផងដែរបន្ទាប់ពីធ្វើការសម្ដែងរួច និងថ្លៃធ្វើដំណើរស្នាក់នៅ៕