/634698182482e_1665570840_medium.jpg)
- 2022-10-12 03:46:58
- ព័ត៌មាន
Ancelotti ផ្ដល់ចម្លើយបាក់ចង្កេះ ពេលគេសួរថា Mbappe មក Real អត់
- 2022-10-12 03:46:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti ផ្ដល់ចម្លើយបាក់ចង្កេះ ពេលគេសួរថា Mbappe មក Real អត់
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madridបដិសេធមិនឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe ជាមួយនឹងក្លឹបរបស់លោក។
Mbappe ត្រូវបានសារព័ត៌មានមួយចុះផ្សាយថា មានបំណងចង់ចេញពីក្លឹបយក្សបារាំង Paris Saint-Germain នៅខែមករានេះ។
សារព័ត៌មាន Goal ចុះផ្សាយថា Real ធ្លាប់ទាក់ទងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះជាច្រើនដងមកហើយ តែលើកចុងក្រោយសំណើរបស់ក្លឹបអេស្ប៉ាញនេះត្រូវបានទាត់ចោលកាលពីខែឧសភា។
ពាក់ព័ន្ធនឹងរឿងនេះ លោក Ancelotti បានលើកឡើងថា៖ «តើ Mbappe នឹងមក Real នៅខែមករាអត់? សូម្បីតែសំណួរបែបនេះក៏លោកចង់សួរដែរ តែខ្ញុំអត់ឆ្លើយ។ ខ្ញុំអត់ចាំបាច់ឆ្លើយនឹងសំណួរនេះទេ»៕