/634949b4cf63b_1665747360_medium.jpg)
- 2022-10-14 04:56:55
- ព័ត៌មាន
Neymar នឹងឡើងតុលាការពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងពុករលួយ
- 2022-10-14 04:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar នឹងឡើងតុលាការពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងពុករលួយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar នឹងប្រឈមមុខដើមបណ្ដឹងរឿងក្ដីពុករលួយ និងក្លែងបន្លំកុងត្រា នៅតុលាការទីក្រុងបាសេឡូណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Eurosport។
បណ្ដឹងនេះត្រូវបានប្ដឹងដោយក្រុមហ៊ុនវិនិយោគប្រេស៊ីល DIS ពាក់ព័ន្ធនឹងរឿងកើតទុក្ខមិនសុខចិត្ត នៅពេលដែល Neymar ផ្លាស់ពីក្លឹបប្រេស៊ីល Santos ទៅកាន់ក្លឹប Barcelona កាលពីឆ្នាំ២០១៣។ ក្រុមហ៊ុន DIS នេះគ្រប់គ្រងសិទ្ធិរបស់ Neymar ចំនួន ៤០% ពេលដែលកីឡាកររូបនេះលេងនៅប្រេស៊ីល ដោយ ៤០% មានតម្លៃប្រមាណ ២លានអឺរ៉ូ។
Neymar បានផ្លាស់ទៅ Barcelona កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ៥៧,១លានអឺរ៉ូ ដោយក្នុងនោះដែរ គ្រួសារ Neymar ទទួលបានរហូតដល់ទៅ ៤០លានអឺរ៉ូ ចំណែកឯក្រុមហ៊ុន DIS ទទួលបាន ៤០% នៃ ១៧លានអឺរ៉ូ។
ក្រុមហ៊ុននេះអះអាងថា កុងត្រាដែលខ្លួនមានជាមួយ Neymar នៅកាលនោះបានចែងថា Neymar ត្រូវតែលក់ទៅឱ្យក្លឹប ដែលហ៊ានទិញក្នុងតម្លៃខ្ពស់បំផុត។ មេធាវីរបស់ក្រុមហ៊ុននេះយល់ឃើញថា Neymar អាចនឹងលក់បានច្រើនជាងនេះ ដោយអះអាងថាមានក្លឹបមួយចំនួនហ៊ានឱ្យថ្លៃដល់ ៦០លានអឺរ៉ូ។
សារព័ត៌មានខាងលើបានចុះផ្សាយថា ខ្សែប្រយុទ្ធរូបនេះនឹងទៅការពារខ្លួននៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ តែគេមិនច្បាស់ថាកីឡាកររូបនេះនឹងបន្តនៅស្ដាប់ការជជែកវែកញែកក្ដីក្ដាំនៅពេញមួយសប្ដាហ៍ ឬ យ៉ាងណានោះទេ។
ក្រុមហ៊ុន DIS បានប្ដឹងទាមទារសំណងប្រមាណ ១៥០លានអឺរ៉ូ ហើយចង់ឱ្យអតីតប្រធានក្លឹប Santos និងក្លឹប Barcelona ជាប់ពន្ធនាគារ ៥ឆ្នាំ៕