/6357ba322c2aa_1666693680_medium.jpg)
- 2022-10-25 03:49:26
- ព័ត៌មាន
PSG បដិសេធព័ត៌មានកុងត្រា ៦៣០លានអឺរ៉ូរបស់ Mbappe ហើយថែមទាំងគំរាមប្ដឹងសារព័ត៌មានទៀតផង
- 2022-10-25 03:49:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG បដិសេធព័ត៌មានកុងត្រា ៦៣០លានអឺរ៉ូរបស់ Mbappe ហើយថែមទាំងគំរាមប្ដឹងសារព័ត៌មានទៀតផង
ចន្លោះមិនឃើញ
ក្លឹបយក្សបារាំង Paris Saint-Germain កាលពីថ្ងៃច័ន្ទ បានច្រានចោលនូវការចុះផ្សាយរបស់សារព័ត៌មានបាល់ទាត់បារាំង Le Parisien ពាក់ព័ន្ធនឹងរឿងកុងត្រាតម្លៃ ៦៣០លានអឺរ៉ូក្នុងរយៈពេល ៣ឆ្នាំរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe។
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Le Parisien ក្លឹប PSG បានលើកឡើងថា៖ «PSG ចង់បញ្ជាក់ច្បាស់ថា ព័ត៌មាននេះគឺខុសទាំងស្រុង ហើយគ្មានចំណុចណាមួយត្រឹមត្រូវនោះទេ»។
«ការចុះផ្សាយព័ត៌មាននេះក៏ធ្វើឡើងក្នុងពេលវេលាមួយដ៏ភ្ញាក់ផ្អើលដែរ ពោលគឺតែមួយថ្ងៃមុនការប្រកួតរបស់យើងនៅក្នុងក្របខ័ណ្ឌ Champions League»។ នេះជាការបន្ថែមរបស់ក្លឹប។
PSG នឹងបើកទ្វាស្វាគមន៍ក្លឹបអ៊ីស្រាអែល Maccabi Haifa នៅយប់ថ្ងៃអង្គារនេះ។
ខាងក្លឹបបានបន្តថា៖ «PSG នឹងមិនបកស្រាយអ្វីទៀតឡើយទៅលើបញ្ហានេះ។ ក្លឹបមិនចំណាយពេលតាមដានចចាមអារ៉ាមទាំងនេះឡើយ ដោយក្លឹបចង់ផ្ដោតអារម្មណ៍លើការប្រកួតដ៏សំខាន់ខាងមុខនេះ»។
ជាមួយគ្នានេះដែរ បើយោងតាមលោក Fabrizio Romano អ្នកកាសែតបាល់ទាត់ដ៏ល្បីបានបន្ថែមថា ខាងក្លឹបកំពុងតែគិតគូរក្នុងការប្ដឹងផ្ដល់សារព័ត៌មាន Le Parisien ទៀតផង៕