• 2022-11-01 04:17:35
  • ព័ត៌មាន

អ៊ុយក្រែន​ចង់​ឱ្យ​ FIFA ហាម​អ៊ីរ៉ង់​មិន​ឱ្យ​ចូល​លេង World Cup

  • 2022-11-01 04:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អ៊ុយក្រែន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ដាក់​សំណើ​ទៅ​កាន់​ស្ថាប័ន​បាល់ទាត់​ពិភពលោក​ FIFA ដាក់​បម្រាម​ប្រទេស​អ៊ីរ៉ង់​មិន​ឱ្យ​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​កាតារ​។

អ៊ុយក្រែន​បាន​លើក​យក​ហេតុផល​ថា ការ​បង្ក្រាប​បាតុកម្ម​នៅ​អ៊ីរ៉ង់​ ក៏​ដូច​ជា​ការ​សង្ស័យ​ថា​អ៊ីរ៉ង់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​អាច​ល្មើស​នឹង​បទ​បញ្ញត្តិ និង​គោលការណ៍​របស់​ FIFA។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​សមាគម​បាល់ទាត់​អ៊ុយក្រែន។

FIFA នឹង​ធ្វើ​ការសម្រេច​លើ​បញ្ហា​នេះ​នៅ​ពេល​ឆាប់ៗ។

ប្រទេស​អ៊ីរ៉ង់​មាន​ការ​បង្ក្រាប​បាតុកម្ម​មួយ​ដ៏​ធំ ក្រោយ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​សីលធម៌​អ៊ីរ៉ង់​បាន​ធ្វើ​ទារុណកម្ម​នារី​អ៊ីរ៉ង់​ម្នាក់​រហូត​ដល់​ស្លាប់ ដោយ​សារ​តែ​នារី​នោះ​មិន​ពាក់​កន្សែង​បាំង​សក់ ឬ កន្សែង​ហាយចាប់ (Hijab) ឱ្យ​បាន​ត្រឹមត្រូវ។

ជាមួយ​គ្នា​នេះ​ដែរ សម្ព័ន្ធមិត្ត​បស្ចិម​លោក​ក៏​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​បាន​ជួយ​ទ្រទ្រង់​ឧបត្ថម្ភ​បរិក្ខារ​យោធា​ទៅ​កាន់​យោធា​រុស្ស៊ី​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ពិសេស​របស់​ខ្លួន​នៅ​ប្រទេស​អ៊ុយក្រែន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់