
- 2022-11-02 00:04:20
- ប្រដាល់
លោក ហួរ សុធី៖ ខ្សែក្រវាត់របស់ Alexxandra មានន័យណាស់សម្រាប់គុនខ្មែរ
- 2022-11-02 00:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហួរ សុធី៖ ខ្សែក្រវាត់របស់ Alexxandra មានន័យណាស់សម្រាប់គុនខ្មែរ
ចន្លោះមិនឃើញ
ម្ចាស់ក្លឹបប្រដាល់បុរាណ (Prodal Boran) នៅប្រទេសបារាំង ថាការឈ្នះខ្សែក្រវាត់របស់ Alexxandra ដែលជាកូនសិស្សនេះគឺមានការសរសើរច្រើន និងរឹតតែស្គាល់អំពីប្រដាល់គុនខ្មែរ។
លោក ហួរ សុធី បានឲ្យដឹងថា នេះជាការសម្រេចបំណងមួយដ៏ធំរបស់លោកដែលបង្ហាត់បង្រៀនកូនបារាំងគឺ Alexxandra ឲ្យវៃឈ្នះខ្សែក្រវាត់កាលពីពេលថ្មីៗនេះ។ ពោលមិនងាយស្រួលឡើយការប្រជែងយកឈ្នះខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាម ខណៈអ្នកទស្សនាខ្ទង់ ៧០០-៨០០នាក់បានលាន់មាត់សរសើរ និងបានស្គាល់គុនខ្មែរ។
ជាមួយគ្នានេះដែរការឈ្នះខ្សែក្រវាត់១គ្រឿងនេះគឺរឹតតែធ្វើឲ្យបរទេសបានស្គាល់ រឹតតែឲ្យតម្លៃលើគុនខ្មែរ។ កីឡាការិនី Alexxandra ក៏បានជាប់ជាជម្រើសជាតិប្រទេសបារាំងទៀតផងបន្ទាប់ពីឈ្នះខ្សែក្រវាត់ខាងលើនេះ ហើយនឹងត្រូវប្រកួតក្នុងកម្មវិធីធំមួយនៅប្រទេសទួរគីនៅពាក់កណ្ដាលខែវិច្ឆិកា។
រំលឹកដែរថា កីឡាការិនី Alexxandra គឺជាកូនសិស្សរបស់លោក ហួរ សុធី នៅក្លឹបប្រដាល់បុរាណ (Prodal Boran) ឯប្រទេសបារាំង។ អំឡុងចុងខែតុលា ឆ្នាំ២០២២ កីឡាការិនីរូបនេះបានឈ្នះខ្សែក្រវាត់១គ្រឿងនៅប្រទេសបារាំង។ កន្លងទៅលោកក៏ធ្លាប់នាំ Alexxandra ប្រកួតនៅខ្មែរផងដែរ៕