/636b939527b88_1667994480_medium.jpg)
- 2022-11-09 05:34:27
- ព័ត៌មាន
Mane ខកខានលេងនៅ World Cup ក្រោយពីត្រូវរបួស
- 2022-11-09 05:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mane ខកខានលេងនៅ World Cup ក្រោយពីត្រូវរបួស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sadio Mane ខកខានលេងឱ្យក្រុមជម្រើសជាតិសេណេហ្គាល់នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នាឯប្រទេសកាតារ ក្រោយពេលដែលកីឡាកររូបនេះរងរបួស។
កីឡាកររូបនេះបានរងរបួសជង្គង់អំឡុងពេលលេងឱ្យ Bayern Munich ក្នុងប្រកួតប៉ះនឹងក្លឹបWerder Bremen កាលពីយប់ថ្ងៃអង្គារ។ ខ្សែប្រយុទ្ធសេណេហ្គាល់នេះលេងបានតែ ១៥នាទីប៉ុណ្ណោះនៅក្នុងតង់ទី១ ហើយរូបគេក៏ត្រូវបានដូរចេញភ្លាមៗបន្ទាប់ពីមានបញ្ហាជង្គង់។
សេណេហ្គាល់ស្ថិតនៅក្នុងពូល A ដែលរួមមានម្ចាស់ផ្ទះកាតារ ហុល្លង់ និងអេក្វាឌ័រ។
Mane បានធ្លាប់ជួយសេណេហ្គាល់ឈ្នះអេហ្ស៊ីប ដោយវគ្គប៉េណាល់ទីក្នុងពានព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations កាលពីឆ្នាំ២០២១៕