
- 2022-11-20 21:56:36
- ព័ត៌មាន
កុំភ្លេច! ព្រឹត្តិការណ៍កីឡាជាតិ នឹងបើកនៅល្ងាចនេះក្នុងកីឡដ្ឋានមរតកតេជោ
- 2022-11-20 21:56:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេច! ព្រឹត្តិការណ៍កីឡាជាតិ នឹងបើកនៅល្ងាចនេះក្នុងកីឡដ្ឋានមរតកតេជោ
ចន្លោះមិនឃើញ
ការប្រកួតកីឡាជាតិ នឹងបើកសម្ពោធនៅល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នេះហើយ ដោយមានវត្ដមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមផងដែរ។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មានប្រភេទកីឡាចំនួន៣៨ និងប៉ារ៉ាឡាំពិកមានចំនួន៧ប្រភេទកីឡា (សរុប ៤០៥វិញ្ញាសា)។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសាគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ កែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។ ចំពោះពិធីបើកកីឡាជាតិ ជាផ្លូវការនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទ នាថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួមនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានស្នើឲ្យភាគីពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរ ដើម្បីជំរុញឲ្យការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍លើកចុងក្រោយ ត្រៀមស៊ីហ្គេម ២០២៣ ទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកទឹកចិត្តឲ្យចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការសំខាន់ៗ ជាពិសេស យុទ្ធនាការផ្សព្វផ្សាយលើប្រធានបទ «កីឡារស់ក្នុងសន្តិភាព» នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕