
- 2022-11-21 21:58:14
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន សាទរចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រៀបចំបានល្អ
- 2022-11-21 21:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន សាទរចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រៀបចំបានល្អ
ចន្លោះមិនឃើញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលបានបើកជាផ្លូវការកាលពីល្ងាចម្សិលមិញនេះនៅកីឡដ្ឋានមរតកតេជោ។
ក្នុងឱកាសចូលរួមពិធីខាងលើ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ក្នុង២០២៣ខាងមុខនេះ ដោយទទួលបាននូវការគាំទ្រប្រតិភូកីឡាអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ឆ្លៀតក្នុងឱកាស ខ្ញុំថ្លែងការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នេះ ដែលជាការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៩ និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
ការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេព្យកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។ វិស័យកីឡា បានដើរតួនាទីសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាននូវសុខដុមនីយកម្មនៅក្នុងសង្គមជាតិ។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មានប្រភេទកីឡាចំនួន ៣៨ និងកីឡា ជាតិ ប៉ារ៉ាហ្គេម មានចំនួន ៧ប្រភេទ ដែលសរុបមាន៤០៥វិញ្ញាសា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសសានឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប៕
ប្រភពរូបភាព៖ AKP