
- 2022-12-02 04:17:11
- កីឡាផ្សេងៗ
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ចាប់ផ្ដើមជាថ្មីក្រោយខកខានដោយសារកូវីដ ៣ឆ្នាំ
- 2022-12-02 04:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ចាប់ផ្ដើមជាថ្មីក្រោយខកខានដោយសារកូវីដ ៣ឆ្នាំ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ឬហៅថា ELF CUP RACE ENDURANCE នឹងចាប់ផ្ដើមប្រកួតជាថ្មីនៅថ្ងៃទី៩ ខែធ្នូ ២០២២ ក្រោយខកខានរៀបចំប្រហែល ៣ឆ្នាំដោយសារតែជំងឺកូវដីកន្លងទៅនេះ។
លោក ពៅ តិចឡេង ភ្នាក់ងាររៀបចំការ៉ាកម្ពុជា (KARA) បានឲ្យដឹងថា ដោយសារតែការផ្ទុះឡើងនៅជំងឺកូវីដធ្វើឲ្យការប្រណាំងម៉ូតូលើវាលរាបនេះខកខានប្រហែល ៣ឆ្នាំមកហើយ។ ប៉ុន្តែឥលូវនេះចាប់ផ្ដើមប្រកួតវិញហើយនៅថ្ងៃទី៩ ខែធ្នូ ២០២២។ ដូច្នេះកីឡាករ កីឡាការិនីជ្រាបជាដំណឹង និងចាប់ផ្ដើមរៀបចំម៉ូតូឡើងវិញដើម្បីចូលរួមការប្រកួតកម្មវិធីជាច្រើននៅឆ្នាំថ្មីខាងមុខ។
ចំណែកលោក ខៃ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជា បានឲ្យដឹងថា កីឡាករចូលរួមទាំងអស់ត្រូវគោរពគោលការសុវត្ថិភាពទីលាន ស្ដាប់ការណែនាំខាងផ្នែកបច្ចេកទេសជាដើម និងមួយទៀតមានសុជីវធម៍ គោរពបទបញ្ជានៃការប្រកួតឲ្យបានល្អ។ តំណាងសហព័ន្ធរូបនេះបានថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភ TOTAL ដែលបានជួយជ្រោមជ្រែង លើកស្ទួយវិស័យកីឡាប្រណាំងយានយន្តនេះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ឬហៅថា ELF CUP RACE ENDURANCE នឹងធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលាន YAMAMOTO CIRCUIT ខេត្តកំពង់ស្ពឺ។ កីឡាករ កីឡាការិនីចូលរួមសរុប ៤៨នាក់ និងប្រកួតលើចម្ងាយផ្លូវ ១៦០០ ម៉ែត្រ និងមាន ១៣ Corner៕