
- 2022-12-10 00:34:41
- កីឡាផ្សេងៗ
ប្រណាំងម៉ូតូលើវាលរាប ចាប់ផ្ដើមប្រកួតថ្ងៃទី១ នៅទីលាន YAMAMOTO CIRCUIT
- 2022-12-10 00:34:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រណាំងម៉ូតូលើវាលរាប ចាប់ផ្ដើមប្រកួតថ្ងៃទី១ នៅទីលាន YAMAMOTO CIRCUIT
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ឬហៅថា ELF CUP RACE ENDURANCE បានចាប់ផ្ដើមប្រកួតថ្ងៃទី១ របស់ខ្លួនហើយនៅទីលាន YAMAMOTO CIRCUIT ខណៈអ្នកជំនាញបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវល្អរួចរាល់សម្រាប់ការប្រកួតប្រជែង។
លោក ជីវ័ន បូរិន តំណាងភ្នាក់ងារការ៉ាកម្ពុជា (KARA) បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៅពេលព្រឹកគឺក្រុមការងារបច្ចេកទេសបានត្រួតពិនិត្យម៉ូតូ សំលៀកបំពាក់ មួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើង។ ជាមួយគ្នានេះដែរក៏មានជាការប្រជុំបច្ចេកទេស និងពន្យល់នៅពេលប្រកួតក្នុងទីលានក៏ដូចជាមើលទង់បញ្ជាជាដើម។
អ្នកជំនាញរូបនេះបន្ថែមទៀតថា ការត្រួតពិនិត្យសុវត្ថិភាពមុនប្រកួតនេះគឺមានសារសំខាន់ណាស់ចំពោះកីឡាករ កីឡាការិនីចូលរួម។ អ្នកប្រណាំងឈានឡើងមួយកម្រិតទៀតគឺយល់ដឹងពីសុវត្ថិភាព នៃអាវ មួក និងសម្ភារចាំបាច់មួយចំនួនទៀត។
ក្រៅតែពីការពិនិត្យបច្ចេកទេសហើយនោះ កីឡាករ កីឡាការិនីដែលចូលរួមក៏បានបើកសាកល្បងលើផ្លូវប្រកួតជាក់ស្ដែងផងដែរមុនឈានដល់ការប្រកួតជាផ្លូវការ។ ដូច្នេះអាចនិយាយបានថាម្នាក់ៗបានត្រៀមខ្លួនរួចរាល់ចំពោះការប្រកួតនៅថ្ងៃទី១ នេះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ឬ ELF CUP RACE ENDURANCE នេះធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលានប្រណាំង YAMAMOTO CIRCUIT ក្នុងខេត្តកំពង់ស្ពឺ។ ការប្រកួតនេះចែកចេញជា ៤កម្រិតគី Class A, Class B, Class C និង Endurance។ ការប្រកួតនេះដែរគឺរៀបចំដោយភ្នាក់ងារការ៉ាកម្ពុជា (KARA)៕