/63a4075cd6a6d_1671694140_medium.jpg)
- 2022-12-22 00:41:05
- កីឡាផ្សេងៗ
ណេតឆ្វេង៖ ចាញ់សៀមរាបលើកមុន ទើបធ្វើឲ្យក្រុមអាចឈ្នះនៅម្សិលមិញ
- 2022-12-22 00:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណេតឆ្វេង៖ ចាញ់សៀមរាបលើកមុន ទើបធ្វើឲ្យក្រុមអាចឈ្នះនៅម្សិលមិញ
ចន្លោះមិនឃើញ
ប្រធានក្រុមបាល់ទះ មាន់ជល់កំពង់ចាម ថាមុនឈានដល់ការទទួលបានជ័យជម្នះម្សិលមិញ ២-០ ក្នុងពានរង្វាន់ Slamball នេះដោយសារតែទទួលបានបទពិសោធច្រើនពីបរាជ័យជាមួយក្រុមដំរីសៀមរាប កន្លងទៅ។
សួ សុផាណេត ឬ ណេតឆ្វេង បានឲ្យដឹងថា ដោយសារតែការខំប្រឹងប្រែងហ្វឹកហាត់ ការកែប្រែចំណុចខ្វះខាតពេលប៉ះ ដំរីសៀមរាប និងទឹកចិត្តចង់ឈ្នះ ចង់ឡើងទៅវគ្គបន្តទើបជំរុញឲ្យក្រុមរបស់ខ្លួនទទួលបានជ័យជម្នះម្សិលមិញនៃកម្មវិធី Slamball សប្ដាហ៍ទី៨នេះ។
កូនក្រុមរបស់ខ្លួនខ្សោយចាប់សេវាពេលប៉ះសៀមរាប ប៉ុន្តែក្រោយពង្រឹងចំណុចនេះមកមើលឃើញថាល្អប្រសើរជាងប្រកួតមុនៗ។ មួយវិញទៀតការលេងក៏យល់ចិត្តគ្នាបានល្អផងដែរ ខណៈរៀបយុទ្ធសាស្ត្រថ្មីទៀតនោះនាំឲ្យឈ្នះលើ ត្រីឆ្លាមកំពត លទ្ធផល ២-០ តែម្ដង។
រំលឹកដែរថា ការប្រកួតពានរង្វាន់ Slamball សប្ដាហ៍ទី៨ ម្សិលមិញដែលធ្វើឡើងនៅទីរួចខេត្តកំពង់ចាមនោះគឺម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ឈ្នះ ត្រីឆ្លាមកំពត បានឡើងទៅវគ្គបន្តទៀតហើយ៕